ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ក្រុមការងារ​មនុស្សធម៌​របស់​អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ត​មណ្ឌលគិរី​យក​អំណោយ​ចែក​ជូន​ជន​ចាស់ជរា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ក្រុមការងារ​មនុស្សធម៌​របស់​អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ត​មណ្ឌលគិរី ដែល​ដឹកនាំ​ដោយ​លោក កេត សារ៉េត អ្នកយក​ព័ត៌មាន​ទូ​រទស្ស​ន៏​ហង្ស​មាស លោក សាយ ករុណា អ្នកយកព័ត៌មាន​កោះសន្តិភាព និង​លោក​គឹីម ចំរើន អ្នកយក​ព័ត៌មាន​កាសែត​កម្ពុជា​អភិវឌ្ឍ​ន៏ បាន​នាំយក​អំណោយ​ជា​គ្រឿងឧភោគ​បរិភោគ សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​មុខ ទៅ​ជូន​ដល់​លោកយាយ​ទុរគតជន​ម្នាក់ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ខណៈ​គាត់​មាន​វ័យ​ជាង​៧០​ឆ្នាំ​ទៅ​ហើយ​។​

​លោក កេត សារ៉េត បានឲ្យដឹងថា ការចុះ​ចែក​អំណោយ​នេះ គឺ​ក្រោយ​ក្រុម​អ្នក​យក​ព័ត៌មាន​ខេត្តមណ្ឌលគិរី​បាន​ទទួលដំណឹង​ថា មាន​លោកយាយ​ចាស់ជរា​ម្នាក់ កំពុង​រស់នៅ​ម្នាក់ឯង​ដាច់​ឆ្ងាយ​ពី​អ្នកភូមិ ក្នុង​ខ្ទមរ​យី​រយាក​ដែល​ស្ទើរតែ​បា​ក់រាប​ដល់​ដី​ទៅ​ហើយ អ្នកយក​ព័ត៌មាន​កាសែត​កោះសន្តិភាព និង​រូបលោក បាន​ចុះទៅ​ពិនិត្យ​ឃើញជាក់ស្តែង នៅ​ភូមិ​ពូ​ហ៊ុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ពិតជា​មាន​លោកយាយ ដែល​កំពុង​រស់នៅ​លំបាក​វេទនា​ពិតមែន ។​

​លោក​បន្តថា បន្ទាប់​ពី​ពិនិត្យ​ឃើញ​ស្ថានភាព​លោកយាយ យឺន រស់​ក្នុង​សភាព​លំបាក​នោះ នៅពេល​វិល​ត្រលប់​មក​ដល់​ទី​រួម​ខេត្ត​វិញ ក្រុមការងារ​សប្បុរស​ធ​ម៏ ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា ខ្លី​ខ្លឹម មាន​លោក (​អ្នកយក​ព័ត៌មាន​ហង្ស​មាស​) និង​លោក សាយ ករុណា អ្នកយកព័ត៌មាន​កោះសន្តិភាព ជា​អ្នកបង្កើត​នឹង​មាន​អ្នកយកព័ត៌មាន​ក្នុង​ខេត្ត​មណ្ឌលគិរី​ទាំងអស់​ជា​សមា​ជិត ក៏​បាន​ខិតខំ​ប្រមែប្រមូល​នឹង​ផ្សព្វផ្សាយ​ដល់​សប្បុរសជន​នានា ដែល​មាន​ទឹក​ចិត្តសប្បុរស​ធ​ម៏ ដើម្បី​ជួយ​ឧបត្ថម្ត​ដល់​លោកយាយ ។​

​លោក សាយ ករុណា បានឲ្យដឹងថា ក្រុមការងារ​សប្បុរស​ធ​ម៏ ខ្លី​ខ្លឹម កាលពី​ថ្ងៃ​ទី​២ មិនា ២០១៥ បាន​នាំយក​អំណោយ​ជាច្រើន​មុខ​ទៅជូន​លោកយាយ​កំសត់ ដូចជា​៖​អង្ករ​១០០​គីឡូក្រាម ត្រីខ​២​យួរ ទឹក​ស៊ី​អ៊ាវ​២​យួរ អំបិល​៣០​គីឡូក្រាម ទឹកត្រី​២​យួរ មី​១​កេះ នឹង​ថវិកា​មួយចំនួន ។

​លោកករុ​ណា​បាន​បន្តថា ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​លោកយាយ ដែល​រស់​នៅ​ដាច់​ឆ្ងាយ​ពី​អ្នកភូមិ នឹង​ផ្ទះ​ដែល​លោកយាយ​កំពុងស្នាក់នៅ ជិត​ដួលរលំ​ផង​នោះ ក្រុមការងារ ខ្លី​ខ្លឹម ក៏​បាន​ឯកភាពគ្នា សាងសង់​ផ្ទះ​ជូន​គាត់​មួយ​ខ្នង​ដែល​មាន​ទំហំ​៣​ម៉ែត្រ គុណ ៤​ម៉ែត្រ ប្រក​សង្ក័សី ក្រាល​ឈើ​ក្តារ​នឹង​បាន​សុំ​ដី​របស់​អ្នកភូមិ​ម្នាក់​ដើម្បី​សាងសង់​ផ្ទះ​របស់​គាត់​នៅ​ជិត​គេឯង​។​

​លោក​មេភូមិ ពូ​ហ៊ុង នឹង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ចុង​ផ្លាស់ បាន​សម្តែង​ការ​ត្រេកអរ​ថា ក្នុងនាម​រូបលោក​ជា​អាជ្ញាធរ​មូលដ្ឋាន​ពិតជា​ចង់​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ឃុំ​របស់​ខ្លួន រស់នៅ​បាន​សុខ​ស្រួល មិន​ចង់​ឃើញ​ពលរដ្ឋ​ណា​ម្នាក់​ជួបប្រទះ​បញ្ហា​ជីវភាព​លំបាក​ទេ ។ តែ​ដោយសារ​ភូមិ​ឃុំ​មិន​មាន​លទ្ឋិភាព​គ្រប់គ្រាន់ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ជូន​ពលរដ្ឋ​បាន​គ្រប់គ្នា ដូច្នេះ​សកម្មភាព​របស់​ក្រុម អ្នកយក​ព័ត៌មាន​សរ​បញ្ជាក់​ឲ្យឃើញ​ពី វ​ប្បធ​ម៏​ចែករំលែក​នឹង​ចេះ​ជួយ​គ្នា​ក្នុង​គ្រាក្រ ដែល​ជា​ទង្វើ​ដ៏​ល្អ​សម្រាប់​ក្មេងៗ​យក​តម្រាប់​តាម​។​

​លោកយាយ នើ​ត យឺន អាយុ​៧៩​ឆ្នាំ ជនជាតិដើម​ភាគតិច​ព្នង​បាន​និយាយ​រដឺនៗ​ថា លោកយាយ​សប្បាយ​ចិត្តខ្លាំង​ណាស់ ព្រោះ​លោកយាយ​មិន​ដែល​បាន​ហូប​របស់​ឆ្ងាញ់​បួន​ដប់​ឆ្នាំ​មកហើយ មិនតែប៉ុណ្ណោះ​លោក​យាយ​ក៏​មិន​មាន​ផ្ទះ​រស់នៅ​ស្រួល​ដែរ តែ​ថ្ងៃ​នេះ​លោកយាយ​សប្បាយចិត្ត​រក​អ្វី​មក​ប្រៀបផ្ទឹម​មិនបាន ព្រោះ​នៅ​ជីវិតចុងក្រោយ​របស់​គាត់ បាន​ហូប​ឆ្អែត​នឹង​រស់នៅ​បាន​ស្រួល​ជាង​មុន​ឆ្ងាយ​ណាស់ ។ ហើយ​លោកយាយ​បាន ថ្លែងអំណរគុណ​ដល់​ស​ប្បុរ​សជន​ទាំងអស់​ជួប​សេខក្តីសុខ រកស៊ី​មានបាន​គ្រប់​ក្រុម​គ្រួសារ​។​

​អំណោយ​ដែល​ក្រុម​សប្បុរសធម៌​ខ្លី​ខ្លឹម នាំ​ទៅ​ជូន​ដល់​លោកយាយ​នើ​ត យឺន គឺ​ទទួលបាន​ពី​ការជួយ​ឧបត្ថ​ម្តពី លោក​ឧត្តមសេនីយ៏​ត្រីតូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក រ៉ា​ម៉ន ភោជនី​ដ្ឋា​ននឹង​រមណីយដ្ឋាន អូរ​មី​ស ខេត្ត​មណ្ឌលគិរី លោក ប្រែ​ង ផល្លា​នឹង​ភរិយា ប្រជាពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ រួម​និង​ក្រុមការងារ​របស់​ខ្លី​ខ្លឹម​ចុះជួយ​ជនក្រីក្រ​របស់​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​៕
​ដោយ ៖ គឹម  ចំរើន​

 

20160303r4 (3) 20160303r4 (1) 20160303r4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.