ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​គោយន្ត​ច្នៃ​ដឹក​ដំឡូង​មី​លើស​ទំងន់ បណ្តាល​ឲ្យ​បាក់​ស្ពាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ គោយន្ត​ច្នៃ​ដឹក​ដំឡូង​មី​លើស​ទំងន់ ឆ្លងកាត់​ស្ពាន បណ្តាលអោយ​បាក់​គល់ស្ពាន​ទៅមុខ​លែងរួច​ហើយ​ក៏​មិន​ក្រឡាប់ មិន​បណ្តាល​អោយ​តៃកុង​និង​កម្មករ​រងរបួស​ឡើយ ហេតុការណ៍​នេះ​បាក់​ស្ពាន​នេះ​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ជ្រៀក ឃុំ​លុង​ឃុង ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។

​តាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៀក បានអោយដឹងថា ជា​រៀងរាលថ្ងៃ​គាត់​តែងតែ​ឃើញ​គោយន្ត​កែច្នៃ​ទាំង​ធំ​ទាំង​តូច​ដឹក​ដំឡូង​មី ដឹកឈើ និង​ដឹក​ជ្រលុង​ម្រេច​ឆ្លងកាត់​ស្ពាន​ចាស់​ទ្រុឌទ្រោម​នេះ​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដែល​មាន​បញ្ហា​នោះឡើយ ទើបតែ​មាន​ហេតុការណ៍​គោ​រថយន្ត​ច្នៃ​មួយ​គ្រឿង​នេះ​ដឹក​ដំឡូង​មីនេះ​បណ្តាលអោយ​បាក់​ស្ពាន​តែម្តង​។

​បើ​តាម​ប្រភព​ម្ចាស់​គោយន្ត​បានអោយដឹង​ថា​មាន​គោយន្ត​ច្នៃ​របស់គេ​ផ្សេងៗ​ដឹក​ច្រើនជាង​គោយន្ត​គាត់​ទៅ​ទៀត​មិន​ដែល​មាន​បញ្ហា​នោះ​ទេ​ដល់ពេល​មាន​បញ្ហា​គោយន្ត​របស់​គាត់​ដឹក​តិច​ជាង​ទៅវិញ​ហើយក៏​មាន​បញ្ហា​បាក់​ស្ពាន​នេះ​តែម្តង​។​

​តាម​សម្តី​របស់​លោក​ធួន ភូ​ន  មេឃុំ​លុង​ឃុង​បានឲ្យដឹង​ថា​ស្ពាន​នេះកង​សាង​តាំងពី​ឆ្នាំ​២០១៣​អស់​ទឹកប្រាក់​៤៩,៧០១,៥០០ បាន​លុយ​ពី​បដិភាគ​ឃុំ​នេះ​តែម្តង ហើយ​គម្រោង​នៅ​ឃុំ​របស់​លោក​នេះ​ត្រូវ​កសាង​ផ្លូវ​៨​គីឡូម៉ែត្រ​ពី​ឃុំ​គាត់​ឆ្លង​ទៅ​ឃុំ​និង​ស្រុក​គេ​ផ្សេង​នោះ​។ បញ្ហា​គោយន្ត​ច្នៃ​បណ្តា​អោយ​បាក់​ស្ពាន​នេះ​លោក​មេឃុំ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​អភិបាល​ស្រុក​បរ​កែវ​ជំរាប​ជូន​បញ្ហា​ខាងលើ​នេះ លោក​អភិបាលស្រុក​បាន​បញ្ជា​អោយ​គាត់​ឃាត់​ម្ចាស់​រថយន្ត​ធ្វើ​ស្ពាន​និង​ជួសជុល​ឡើងវិញ ហើយ​ម្ចាស់​គោយន្ត​កែច្នៃ​នោះ​ក៏​ព្រម​ទទួល​ធ្វើ​ឡើង​វិញ​ដូច​ដើម​វិញ នេះ​ក៏​កំហុស​ស្គម​របស់​លោក​មេឃុំ​នោះ​ដែរ​បើ​ដឹង​ថា​ស្ពាន​ចាស់​ទ្រុត​ទ្រោម​ដោយ​ទឹកជំនន់​នា​ឆ្នាំ​កន្លងមក​ហេតុអ្វី​ក៏​លោក​មេឃុំ​មិន​ដាក់​បំរាម ឫ​ក៏​ហៅ​ម្ចាស់​គោយន្ត​ច្នៃ​ទាំង​ធំ តូច​នោះ​ដែល​ឆ្លងកាត់​ផ្លូវ​របស់​គាត់​អោយដឹង​ល្មមៗ​បាន​ហើយ មិនគួរណា​អោយមាន​បញ្ហា​បែប​នេះ អ្នករងគ្រោះ​គឺ​ប្រជា​កសិករ​ដែល​ដឹក​កសិផល​កសិកម្ម​នោះ​ទៅវិញ​ទេ​៕

 

20160302a (1) 20160302a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.