ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មន្ត្រី​នៃ​ក្រសួង​សាធារណៈការ​ខេត្តព្រៃវែង​ផ្គើន​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង ៖ ក្រោយពី​មាន​ការព្រមាន​យ៉ាងខ្លាំងៗ ទៅលើ​មន្ត្រី​នៃ​ក្រសួង​សាធារណៈការ ដែល​បាន​ឃុបឃិត​គ្នា រវាង​ក្រុម​ឈ្មួញ​មួយ​ក្ដាប់​តូច​ដែល​រកស៊ី​បំផ្លាញ​ផ្លូវ​សាធារណៈ​របស់​ជាតិ​យើង​រាល់ថ្ងៃនេះ ដែល​មាន​រថយន្ត​ខ្នាត​ធំ​ធុន​យក្ស ដែល​ចរាចរ​នៅលើ​
​ផ្លូវ​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​សព្វថ្ងៃនេះ បាន​បែងចែក​ដាច់​ស្រលះ​ពីគ្នា​រវាង​អ្នកមាន​លុយ មាន​បក្សពួក​អែបអប ហើយ​មាន​ខ្នង​ក្រាស់​រកស៊ី​ដោយ​រលូន​ហើយ គ្មាន​បញ្ហា​ចាប់ពី​លំដាប់​ឧកញ៉ា និង​អ្នក​មាន​បណ្ដា​ស័ក្តិ​ឡើងទៅ មិន​ដែល​មាន​ក្រសួង​
​ណាមួយ​ហ៊ាន​ក្អក​ឬ​ព្រុះ​ដាក់​នោះ​ទេ គឺ​ក្រុម​ជញ្ជីង​ថ្លឹង​ទាំងនោះ លោក​ថ្លឹង​តែ​អំណាច ថ្លឹង​លុយ ចំណែក​ប្រជាពលរដ្ឋ​រកស៊ី​ទិញ​ផលិតផល ក្នុងស្រុក​ដូចជា​ស្រូវ ដំឡូង​។​ល​។ គ្នា​ដឹក​លើស​តិចតួច តាម​ដេញ​ចាប់​យក​មក​អនុវត្ត​តាមច្បាប់ ដើម្បី​បំភាន់​ភ្នែក​ថ្នាក់ជាតិ​
​បំពេញ​បំណង​ប្រមុខ​រាជរដ្ឋាភិបាល ។ ទង្វើ​ទាំង​អស់​ខាងលើ​នេះ​បាន​កើតឡើង​ហូរហែរ​រហូត​មាន​ការផ្ទុះ​រឿង​រថយន្ត​ធុន​យក្ស​ផ្ទុក​អង្ករ​ដល់​ទៅ ៧០ T បណ្ដាលឲ្យ​មាន​ការខូច​ខាត​ស្ពាន​អ្នក​លឿង កាលពី​ថ្ងៃ​ទី ២៣ រំលង​អាធ្រា​ត នៅ​តែ​ក្រសួង​មួយ​នេះ​មិនទាន់​យកចិត្ត​ទុក្ខ​ដាក់​នៅ​ឡើយ រហូតដល់​មាន​ការប្រកាស​ចាប់ខ្លួន​ពី​សម្ដេច​ក្រឡាហោម ស ខេង និង​ការព្រមាន​ដក​តំណែង​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​នាំគ្នា​ស្ទុះ​ស្ទា ងើបឈរ​តំរង់​ជួរ​គ្នា ក៏​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី នៅតែ​មាន​មន្ត្រី​ខិលខូច​មួយចំនួន​កេង​ស៊ី​ឡាក់ នូវ​គំរូ​ចាស់​ដដែលៗ ។​

​ជាក់ស្ដែង ដូចជា​នៅ​ថ្ងៃទី ២៧ កុម្ភៈ ២០១៦ មាន​រថយន្ដ​ចំនួន ០៤ គ្រឿង ដែល​គេ​សម្គាល់ថា ជា​របស់​យាយ ញ័​ព្វ បាន​ផ្ទុក​លើស ចំនួន​កំណត់​រួច បាន​បើក​គេច​ទៅ​លាក់ខ្លួន តាំងពី​យប់​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៦ យប់​រហូតដល់​យប់​ថ្ងៃទី ២៨ កុម្ភៈ ២០១៦ វេលា​ម៉ោង ០៨ : ០០​នាទី ទើប​រថយន្ដ​នេះ បើក​ចេញពី​ទីតាំង​លាក់ខ្លួន ដែល​ស្ថិតនៅ​ផ្លូវបំបែក​ត្រង់​ផ្សារ​ព្រៃ​ព្នៅ ចុះ​តាម​ផ្លូវលំ​លេខ ១១៤ ដែល​បំបែក​ពី ផ្លូវជាតិ​លេខ ៨A ចំងាយ​ប្រហែល ៥០០ ម ដែល​ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ព្នៅ​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង​រួច​ពី​កន្លែង​លាក់ខ្លួន​ទៅ​ជញ្ជីង​ប្រហែលជា ១៥០០ ម​. តែប៉ុណ្ណោះ ។ ចំណែក​រថយន្ត​ដឹក​ថ្ម ត្រូវ​បាន​បាន​ក្រុម​ជញ្ជីង​អនុវត្ត​ច្បាប់​បាន​ល្អ​ណាស់ ពីព្រោះ​ជា​រថយន្ត​ដែល​រកស៊ី​គ្មាន​អាជ្ញាប័ណ្ណ គ្មាន​ខ្នង គ្មាន​អ្នក​កាង​ពីក្រោយ ។ ពួក​នេះ​មិន​បណ្ដោយ​ឲ្យ​រួច​ខ្លួន​នោះទេ  នេះ​ជា​បរិបទ​សង្គម​មួយ​បញ្ជាក់​ឲ្យឃើញថា នៅក្នុង​ប្រទេស​កាន់​លិទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​មួយ​នេះ​មិន​ទាន់​មាន​តម្លាភាព​នៅឡើយ​ទេ ។ អ្នក​មាន​បក្ខពួក អ្នក​ដែល​បាន​បំរើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​មាន​ប្រាក់ខែ​តិចតួច​ណាស់  ហេតុ​អី​ក៏​ស្ថាប័នរដ្ឋ​និមួយៗ​មាន​ទ្រព្យសម្បត្តិ​ ​យ៉ាងច្រើន រហូតដល់​ដូរ​រថយន្ត​តាម​សេរី​ឆ្នាំ ដែល​មាន​តំលៃ​រាប់សែន​ដុល្លា​ទៀត​ផង​។ ហេតុ​ដូច​ការ​ជំរាប​ជួន​ខាងលើនេះ សូមឲ្យ​ក្រសួង​មាន​សម្ថកិច្ច​ចុះ​ត្រួតពិនិត្យ កុំអាល​ដេក​លក់​អី ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ ៕
​ព័ត៌មាន ដើម្បី​ស្ថាបនា ថោង មុនី​

 

IMG-20160302-WA0009

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.