ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

យុវជន​ញៀន​ថ្នាំ​ម្នាក់​ខឹង​សុំ​លុយ​ម្តាយ​មិន​បាន​ក៏​ដុត​ផ្ទះ​ចោល​តែ​ម្តង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ ហេតុការណ៍​នេះ​បាន​កើ ត​ឡើង​នៅ​រសៀល​ម៉ោង​៣​ថ្ងៃទី​០១ មិនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ សីមា ខេត្ត​មណ្ដលគិរី ។​បើ​តាម​សាក្សី​ក្នុង​ហេតុ​ការ​នេះ ប្រាប់អោយដឹង​ថា មុនពេល​មាន​អគ្គីភ័យ​ឆាបឆេះ​នេះ គឺ​កូនប្រុស​ម្ចាស់ផ្ទះ បាន​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​ម្តាយ​យ៉ាងខ្លាំង ក្រោយ​កូនប្រុស​រូប​នោះ​សុំ​លុយ​ម្តាយ​៥​ម៉ឺន​រៀល​មិនបាន និង​បាន​គំរាម​ដេញ ម្តាយ​អោយ​ចេញពីផ្ទះ បើសិនជា​គ្មាន​លុយ​អោយ​រូបគេ​។​ប្រភព​បន្តថា ក្នុង​ពេល​ឈ្លោះ​ជាមួយ​ម្តាយ​នោះ​រូបគេ បាន​ព្យាយាម​ចាក់​សាំង​ដុត​ផ្ទះ ម្តង​ជា​ពីរ​ដង​រួចមកហើយ តែ​ត្រូវបាន​អ្នកជិតខាង​ជួយ​ឃាត់​ទាន់​។​មិន​បាន​ប៉ុន្មាន​នាទី​ផង កូនប្រុស​ម្ចាស់ផ្ទះ​រូបនោះ បាន​រត់​ទៅ​ទាញ​យក​សាំង​ស្រោច​លើ​ជញ្ជាំង ហើយ​ដុត រួច​រត់គេច​បាត់ស្រមោល​។​

​អភិបាលស្រុក​កែវ​សីមា​លោក ស៊ិន វណ្ណ​វុឌ្ឍ បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ កន្លែងកើតហេតុ​ភ្លាមៗ តែ​ដោយ​រដូវ​នេះ​ជា​រដូវប្រាំង ហើយ​ខ្សែរ​ភ្លើង​ត្រូវបាន​កាត់ផ្តាច់​ដោយ​អណ្តាតភ្លើង​នោះ រយះពេល​ជាង​ម្ភៃ​នាទី​ក្រោយ​ផ្ទះ​ដែល​មាន​ទំហំ​៥​គុណ​១២​ម៉ែត បានឆះ សល់​តែ​ផេះ​តែប៉ុណ្ណោះ ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​បានអោយដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ​ទ្រី សារ៉េត ភេទ​ស្រី អាយុ​៤១​ឆ្នាំ ត្រូវ​បាន​កូនប្រុស​ឈ្មោះ បញ្ញា អាយុ​២១​ឆ្នាំ គំរាមកំហែង​និង​បាន​ដុត​ផ្ទះ​ម្តាយ​កម្ទេចចោល ក្រោយ​សុំ​លុយ​ចំនួន​៥​ម៉ឺន​មិនបាន​។​ឈ្មោះ​បញ្ញា ជា​ជន​បង្ករ ត្រូវបាន​អ្នក​រស់នៅ​ក្បែរ​នោះ​បញ្ជាក់ថា ជា​មនុស្ស ញៀន​ថ្នាំ ហើយ​តែងតែ​សំឡុត​ម្តាយ​ទារ​រក​ប្រាក់​ដើម្បី​ទៅ​ទិញ​ថ្នាំញៀន​ជាប្រចាំ ពេល​នេះ​គេ​នៅ​មិនទាន់​ដឹង​អំពី​ទំហំ​នៃ​ទ្រព្យសម្បត្តិ ដែល​រង​ការឆេះ​នោះ​នៅឡើយ​ទេ​។​ចំណែកឯ​ជន​បង្ក​សមត្ថកិច្ច​នៅ​មិនទាន់​ឃាត់ខ្លួន​បាន​នៅឡើយ​ទេ​៕
​ដោយ ៖ គឹម ចំរើន​

 

IMG-20160301-WA0010 IMG-20160301-WA0009

Filed in: អគ្គិភ័យ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.