ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សុំណុំរឿង​លោក​ប្រធាន​ភាស៊ី​ផ្សារ​ស្រុក​ស្អាង ប្រើ​ហឹង្សា​និង​ជេរប្រមាថ​តំណាង​អ្នកយក​ព័ត៌មាន​កាសែត ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល ចាត់ការ​តាម​និតិ​វិធី​ច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ សុំណុំរឿង​មួយ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ​ ២០១៦ នៅមុខ​ផ្សារ​ទី​រួម ស្រុក​ស្អាង​ម៉ោង ៧:៣០​នាទី​ព្រឹក ដោយ​មាន​លោក ហុក វិបុល អ្នកយក​ព័ត៌មាន ចុះ​បេសកម្ម​ថត​យក​រូបភាព​ត្រី ត្រូវបាន​លោក ប៉ោ សេង ប្រធាន​ភាស៊ី​ផ្សារ​ទីរួមស្រុក​ស្អាង ហាមឃាត់​មិនអោយ​ថត ថែម​ទាំង​ប្រើ​ហឹង្សា និង​ជេរប្រមាថ វាយ​មួយ​ដៃ​មក​លើ​លោក ហុក វិបុល ។ បន្ទាប់មក ក៏​បញ្ជូន​ពាក្យ​ផ្ទាល់​ដល់​លោក​អភិបាលស្រុក​ស្អាង រួច​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ស្រុក​ស្អាង​ដើម្បី​កសាង​ឯកសារ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​ជា​បន្តបន្ទាប់​មក មាន​មជ្ឍដ្ឋាន​សារព័​មាន​ទូរទស្សន៍ និង​កាសែត​ជាច្រើនរូប មក​ជួយ​សំណេះសំណាល និង​ជួយ​ជំរុញ​ករណី​រឿង​នេះ ឲ្យមាន​យុត្តិធម៌​ដល់​លោក ហុក វិបុល ។ រហូត​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ ២០១៦ មាន​សេចក្តីជូនដំណឹង​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល (​ដីកា​កោះ​) របស់លោក ឯក ស៊ុន​រស្មី បង្គាប់​ឲ្យឈ្មោះ ហុក វិបុល ចូល​មក​សាកសួរ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក​ដើម្បី​សាកសួរ​ពី​ដំណើ​រឿង​លោក ប៉ោ សេង ប្រធាន​ភាស៊ី​ផ្សារ​ស្រុក​ស្អាង បាន​ប្រើ​ហឹង្សា​និង​ជេរប្រមាថ​មកលើ​ខ្លួន ។

​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ម៉ោង​៨:៣០​នាទី​ព្រឹក​លោក ហុក វិបុល បាន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល ដើម្បី​សាកសួរ​សុំណុំរឿង​លោក ប៉ោ សេង ប្រើ​អំពើហឹង្សា​ជេរប្រមា​ថវាយ​មកលើ​លោក ហុក វិបុល អ្នកកាសែត ប្រចាំ​អង្គភាព​ខ្មែរ​៧​មករា និង​សហកា​រ​មជ្ឍដ្ឋាន​ព័ត៌មាន​នានា​ត្រូវបាន​សាកសួរ​ដោយ​លោក​ក្រឡាបញ្ជី​ ឈ្មោះ ចំណាន វណ្ណដា ជា​អ្នក​សាកសួរ​យក​កំណត់ហេតុ​សួរ​ចម្លើយ​។​

​លោក ហុក វិបុល បានឲ្យដឹងថា ៖ «​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក លោក​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ទៅ​ផ្សារ​ទីរួមស្រុក​ស្អាង ពេល​ទៅដល់​ផ្លូវ​មុខ​ផ្សារ គឺ​មាន​លក្ខណៈ​តូចចង្អៀត បន្ទាប់មក លោក​បាន​ឃើញ​ត្រី​ដាក់​លក់​នៅ​មុខ​ផ្សារ ដោយ​សង្ស័យ​ថា​ជា​ត្រី​ចាប ដែល​រាជរដ្ឋាភិបាល​ហាមឃាត់​មិនឲ្យ​ធ្វើ​អា​ជីកម្ម ។ លោក​ក៏​ដក​ទូរស័ព្ទដៃ​មក​ថត​ត្រី​នេះ ។ ពេលនោះ មាន​ឡាន​របស់លោក ប៉ោ សេង ជា​ប្រធាន​ផ្សារ​នោះ មកដល់ ។ លោក​ប៉ោ សេង នេះ​បាន​យក​ឡាន​ទៅ​ចត រួច​ចុះ​មក​មាន​គ្នា​ពីរ​នាក់​ក៏​ដើរ​សំដៅ​មក​រក ហុក វិបុល និង​និយាយ​ខ្លាំងៗ​ថា កុំ​ធ្វើឲ្យ​គេ​ឈឺ​ក្បាលពេក កុំ​សំ​ញ៉ែង​ពេក បើ​ពូកែ​ថត ម៉េច​មិន​ទៅ​ថត​នៅ​កន្លែ​ស្តង់​ត្រី​ខាងជើង ។ លោក ហុក វិបុល បាន​តប​វិញ​ថា វា​ជា​ការងារ​របស់​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​ការងារ​ខុស សូម​ប្តឹង​ខ្ញុំ​ទៅ ។ ពេលនោះ យើង​ទាំង​ពីរ នាក់​នៅ​តែ​ត​ពាក្យសំដី​គ្នា ។ ភ្លាមៗ​នោះ លោក ហុក វិបុល ក៏​បញ្ឆេះ​ម៉ូតូ​បម្រុង​ជិះ​ចេញពី​កន្លែង​នោះ ដោយសារ​មើល​ទៅ​សភាពការណ៍​មិន​ស្រួល តែ​ឈ្មោះ ប៉ោ សេង បាន​ដើរ​កាត់​មុខ​ម៉ូតូ​របស់​ខ្ញុំ ហើយ​ឈ្មោះ ប៉ោ សេង បាន​គំរាម​ថា វាយ​អ្នកព័ត៌មាន​មួយ​ដៃ​បង់លុយ ។ បន្ទាប់មក ឈ្មោះ ប៉ោ សេង បាន​ក្តាប់ដៃ​មក​វាយ​ប្រផិត​ចំ​ថ្កាម​ខាងឆ្វេង តែ​គេចផុត ហើយ​ខ្ញុំ​ក៏​ប្រ​ញ៉ាប់​ជិះ​ម៉ូតូ​ចេញ​ទៅ ។​

​ពាក់ព័ន្ធ​នឹង​ចេតនា​ប្រើ​អំពើហិង្សា​ខាង​លើ លោក ហុក វិបុល សូម​សំណូមពរ​សុំឲ្យ​លោក​ព្រះរាជអាជ្ញាជួយ​រក​យុត្តិធម៌ និង​ទាម​ទារជំងឺចិត្ត​សរុប​២០​លាន​រៀល  ៕
​សហការី CANYS

 

2016-02-27-12.40.17 2016-02-27-12.39.50

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.