ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

បង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង ម្ចាស់​រថយន្ត​ទំនងដឹងខ្លួន​គេច​បាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​មណ្ឌលគិរី ៖ នៅ​យប់​ថ្ងៃទី​២៧ កុម្ភៈ ២០១៦ វេលា​ម៉ោង​៩​និង​១០​នាទី​យប់ កងកម្លាំង​អាវុធហត្ថ​ស្រុក​អូររាំង សហការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ធ្វើ​ការចុះ​បង្ក្រាប​រថ​យន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង ការធ្វើ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ​ស្ថិត​ត្រង់​ចំណុច​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។

​លោក សូ សំអាត មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អូររាំង បាន​ប្រាប់ឲ្យដឹង​ថា រូបលោក​និង​កងកម្លាំង បាន​ធ្វើ​ការបង្ក្រាប​បាន​រថយន្ត​ដឹកឈើ​១​គ្រឿង ដែល​មាន​ម៉ាក់​Toyota WINDOM​ពណ៌​ខ្មៅ​ចង្កូត​ស្ដាំ មាន​ពាក់​ស្លាក​លេខ ភ្នំពេញ​2E-6009​ដឹកឈើ​ចំនួន​០៧​ដុំ ដែល​ជា​ប្រភេទ​ឈើ​បេង ។​

​លោក​បាន​បន្ដទៀតថា ចំណែក​ម្ចាស់​រថយន្ដ​នឹង​អ្នកបើកបរ​បាន​ដឹងខ្លួន​មុន ក៏​រត់​គេចខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល​តែម្ដង ។​

​បច្ចុប្បន្ន​រថយន្ត​នឹង​ឈើ​ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​ឯ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូររាំង ដើម្បី​ធ្វើ​ការប្រគល់​អោយ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​បន្ដទៀត ៕

​ដោយ គឹម  ចំរើន​

 

20160228r1 (3) 20160228r1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.