ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

នាយខុទ្ទការលយ័​ក្រសួ​ង​ធនធានទឹក​រង​ការចោទប្រកាន់​ថា​បាន​ទទួល​លុយ​ពី​សា​ឡង់​បូម​ខ្សាច់​

នាយខុទ្ទការលយ័​ក្រសួ​ង​ធនធានទឹក​រង​ការចោទប្រកាន់​ថា​បាន​ទទួល​លុយ​ពី​សា​ឡង់​បូម​ខ្សាច់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ​៖ ប្រព​ភព​ត៌មាន​ពី​មន្ត្រី​ជំនាញ​ធនធាន​ទឹម​តាម​បណ្តា​ខេត្ត​សុទ្ធតែ​ទម្លាយ ពត៌មាន​ដូចៗ​គ្នា​ថា​មូលហេតុ​ដែល​សា​ឡង់​បូម​ខ្សាច់​នៅតែ​បន្ត​បូម​ពេញ ទន្លេ បឹងបួរ បើ​ទោះ​ជា​ប្រជាពលរដ្ឋ​តវ៉ា​នោះ ក៏​ព្រោះតែ​ពួកគេ​បាន​ឃុបឃិត​និង​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក ចាន់ យុ​ត្ថា និង​លោក ជា​សុខ​នី ក្នុង​ការបង់ប្រាក់​ប្រចាំខែ​អស់​ទៅហើយ ហើយ​អ្នក​ទទួល​រង​ថ្ម​បាក់​គឺ​អាជ្ញាធរ​ដែនដី​រួមទាំង​មន្ត្រី​ជំនាញ ធនធានទឹក​ថ្នាក់ក្រោម ។

​ក្រុម​ឈ្មួញ​រកស៊ី​បូម​ខ្សាច់​លក់បាន​និយាយថា សាឡង់​បូម​ខ្សាច់​ទាំង​តូចទាំង​ធំ​ទាំង​មាន​ច្បាប់​និង​អត់​ច្បាប់​ដែល កំពុង​ធ្វើ​សកម្មភាព​ដោយ​សុខ​ស្រួល​សព្វថ្ងៃនេះ​គឺ​ដោយសារតែ​ម្ចាស់​សា​ឡង់ ទាំងនោះ​ត្រូវរ៉ូវ​គ្នា​ជាមួយ​កម្លាំង​ពិសេស​ក្រោម​បញ្ជា​របស់​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​និង​លោក​ជា សុខ​នី នាយករង​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម ។

​លោក​ចាន់​យុ​ត្ថា​នាយកខុទ្ទកាល័យ ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​រួម​ទាំង​សហការីរប​ស់​លោក​បាន​រង​នូវ​ការចោទប្រកាន់ថា បាន​ឃុបឃិត​ទទួល​លុយ​ដាក់​ខែ​ពី​ក្រុម​សាឡង់​បូម​ខ្សាច់​មួយចំនួនធំ ទាំង​មាន​ច្បាប់​និង​អត់​ច្បាប់ ។

​ក្រុម​ឈ្មួញ​ដែល​បង្ហាញ​នូវ​ការ​ច្រណែន​គ្នា​អំពី​ការ​បង់លុយ​ប្រចាំ​ខែ ​បាន លើកឡើង​ថា​តាមរយះ​កងកម្លាំង​ពិសេស​លោក ចាន់ យុ​ត្ថា និង​លោក ជា សុខ​នី បាន​ប្រមូល​លុយ​ប្រចាំខែ​ពីសា​ឡង់​បូម​ខ្សាច់​ទាំង​មាន​ច្បាប់​និង​អត់ ច្បាប់​តាម​តូច​តាម​ធំ គ្រា​ដែល​សាឡង់​បូម​ខ្សាច់​ក្រុមហ៊ុនធំៗ ហើយ​មាន​ច្បាប់​ត្រូវ​បង់​ពី​២០០០​ទៅ​៣០០០​ដុល្លារ​ក្នុង​មួយខែ ។

​ចំណែកឯ​សា​ឡង់​បូម​ខ្សាច់​មធ្យម​មាន​ច្បាប់​ត្រូវ​បង់​ពី​១៥០០​ទៅ​២០០០ ដុល្លារ ។ ចំពោះ​សា​ឡង់​បូម​ខ្សាច់​ធំ​និង​មធ្យម​ដែល​គ្មាន​ច្បាប់​បង់​ចាប់ពី​៣០០០ ដុល្លារ ដល់​៤០០០​ដុល្លារ​ក្នុង​មួយខែ ។

​មន្ត្រី​ទាំងនោះ​បាន​ត្អូញត្អែ​ថា ប្រជាពលរដ្ឋ​តែងតែ​ចោទ​ពួកគាត់​ថា​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​បូម​ខ្សាច់ តាម​ដង​ទន្លេ បឹងបួរ ប៉ុន្តែ​ការពិត​នោះ​ពួកគាត់​គ្មាន​សិទ្ធ​ហាមឃាត់​ឬ​បាន​ទទួល​លុយ​មួយ​សេន​ពី ក្រុម​ឈ្មួញ​នោះឡើយ ។ ម្យ៉ាង​ទៀត​ខាង​ក្រសួង​គេ​ចាត់ចែង​ស៊ី​ស្ងាត់ៗ អស់​ទៅហើយ​។

​ទាក់ទង​ការចោទប្រកាន់​នេះ​សង្ឃឹមថា​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម នឹង​ពន្យល់​បកស្រាយ​ជាមិនខាន ៕

chanyutha_limkinahor

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.