មណ្ឌលគិរី ៖ ពិធីប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើឡើងនៅព្រឹកថ្ងៃ ទី១៨ កុម្ភៈ ឆ្នាំ២០១៦ នៅក្នុងសាលាខត្តមណ្ដលគិរី ។
ក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង បានតែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ដែលជា អភិបាលរងខេត្តមណ្ឌលគិរីឡើងកាន់មុខតំណែងជា អភិបាលខេត្ត ជំនួសឯកឧត្តម អេង ប៊ុនហ៊ាង ដែលជាអភិបាលខេត្តបច្ចប្បន្ន ។
ថ្លែងក្នុងឱកាសនេះ ដែរសម្តេចក្រឡាហោម បានមានប្រសាសន៏សរសើរេកឧត្តម អេង ប៊ុនហៀង ដែលបានខិតខបំពេញភារកិច្ចជូនជាតិកន្លងមកដែលបានជួយដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និង ផ្តែផ្តាំឲ្យលោកអភិបាលខេត្តថ្មីខិតខំ ធ្វើការដោះស្រាយ រាល់បញ្ហា ជម្លោះដីធ្លីដោយធ្វើការសំរបសំរួលក្នុងលក្ខណៈប្រុងប្យ័ត្នបំផុតជៀសវាងមានបញ្ហាដល់ប្រជាពលរដ្ឋ ក៏ដូចជាព្យាយាមលុបបំបាត់បញ្ហាអំពើហិង្សា និងត្រូវទប់ស្កាត់អំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ផងដែរ ។
ដោយឡែកការផ្លាស់ ប្តូរគណៈអភិបាលខេត្តលើកនេះ គឺមិនទាន់ប្រភពច្បាស់ការណាមួយដែលបញ្ជក់ពីមូលហេតុដែលនាំអោយមានការផ្លាស់ប្តូរភារកិច្ចមុខតំណែងនេះនៅឡើយទេ ៕
ហេង ចំណាប់





