កណ្តាល ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ម៉ៅ ភារុណ គណៈអភិបាល
ខេត្តកណ្តាលបានប្រារព្ធពិធីអបអរសារទរបើកសន្និបាត បូកសរុបលទ្ធការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ការងារអនុវត្កការងារ ក្នុងឆ្នាំ២០១៦ ។
ពិធីនេះប្រព្រឹត្តទៅមានរយៈពេលពីថ្ងៃចាប់ពីថ្ងៃទី១៧/១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំ(អគាB)សាលារដ្ឋបាលខេត្ត្តកណ្តាល និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសរុបចំនួន៦៥៣នាក់ រួមមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តប្រធានសាលាដំបូងខេត្ត ព្រះជ្ញាអមសាលាដំបូងខេត្ត នាយក-នាយករដ្ឋបាលសាលាខេត្ត_សាលាក្រុង ស្រុក-មេឃុំ-ចៅសង្កាត់ នាយប៉ូស្កិ៍នរដ្ឋបាលនគបាលឃុំសង្កាត់ ស្មៀនឃុំសង្គាត់ កងកម្លាំងបីតំណាងអង្កការមិនមែនរដ្ឋាភិបាលក្នុងខេត្ត ដែលជាអ្នកមានសមាសភាពពាក់ពន្ធ័សំខាន់ៗ ជាថ្នាក់ដឹកនាំនៅមូលដ្ឋាន និងជាអ្នកអនុវត្តផ្ទាល់និងដឹងសុខទុកជានិច្ចជាមួយប្រជាពលរដ្ឋ ជាច្រើនទៀតចូលរួម ។
ជាកិច្ចបើកវគ្គតំបូងឯកឧត្តម ម៉ៅ ភារុណង គណៈអភិបាលខេត្ត ឯកឧត្តម អឹង ចារី អភិបាលរងខេត្តកណ្តាលជានាក់ចាត់តាំងកម្មវិធីបើកកិច្ចប្រជុំការងារ បូកសរុបនេះដំរូវឲ្យប្រធានមន្ទីរ អង្គភាពពាក់ពន្ធ័គ្រប់រូបបានរាយការណ៍នូវឯកសារការងារកាលពីឆ្នាំ ចាស់កន្លងមកនិងនៅមានផែនការដែលកំពុងអភិវឌ្ឍន៍ជាបន្តទៀតក៏ដូចជា រិះរកដំណោស្រាយជ្រាវរកចំណុចត្រូវចំណុចខុសនិងខ្លាំងនិងខ្សោយ ឲ្យឃើញនូវឫសគុលនៃបញ្ហារទាំងនេះឲ្យបានសម្រេចជាផលការងារជា បន្តបន្ទាប់និងមានបំពាក់មេដាយជូនលោក លោកស្រី ជាច្រើននាក់។
នៅរសៀលថ្ងៃទី១៨ម៉ោង ២:៣០នាទីក៌មានការអញ្ជើញពីសំណាក់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនិគណៈប្រិតិភូអបតំដើរជាច្រើនអញ្ជើញមកបិទ វគ្គសន្និបាតបូកសរុបការងារនិងលើកទិសដៅការងារឆ្នាំ២០១៦នៅថ្ងៃនេះ ផងដែរ សម្តេចក្រឡាហោម សខេង បានមានអនុសាសន៍និងប្រសាសន៍ផ្តល់ឲ្យដល់កងកម្លាំងដឹកនាទាំងបីនិង សូមសសើរដល់ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ មន្ទីរអង្គភាពជុំវិញខេត្ត អជ្ញារ៌ពាក់ពន្ធ័ ដែលបានអនុវត្តជោគជយ័នូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច សង្គមកិច្ច អប់រំ វប្បធម៌ សុខាភិបាល បរិស្ថាន យែនឌរ័និងធនធានធម្មជាតិ ដែជាកត្តាធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កើតនូវបរិយាកាសអនុគ្រោះសម្រាប់កាវិនិយោនិងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។
ក្នុងនាមសម្តេចក្រឡាហោមសូមថ្លែងនូវ ការកោតសរសើរជាអតបរមានិងសូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅជូន ចំពោះគណបក្សប្រជាជនកម្ពុជាដែរមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានកេតិយសគណបក្សប្រជាជនកម្ពុជា និងក្រុមការងារថ្នាក់ក្រោមរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានខិតខំ ជួយជំរុញកាអនុវត្តគោលនយោបាយវិមជ្ឍការ និងវិហមជ្ឍការនៅថ្នាក់ក្រោមជាតិរួមចំណែកយ៉ាងសំខាន់ក្នុងការជោគ ជយ័ នៃដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ ។ ក្រសួងមហាផ្ទៃមានសម្តេចក្រឡាហោម ស ខេង ជាអាណាព្យាបាលផ្ទាល់របស់ខេត្ត តែងតែបានយកចិត្តទុកដាក់គាំទ្រនិងណែនាំជាប់ជាប្រចាំដល់រដ្ឋបាលខេត្ត ក្រុងស្រុកឃុំង្កាត់ ឲ្យបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងឋានៈជាអ្នកបម្រើរនិងការពារ ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
នៅទីបញ្ចប់សម្តេចក្រឡាហោម ស ខេង បានបំពាក់មេដាយជូនលោក លោកស្រីជាច្រើននាក់និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់ ឯកឧត្តមលោកជំទាវ លោកលោកស្រីនិង សមាជិក សមាជិកា ទាំងអស់ ដែលបានអញ្ជើញចូរួមក្នុងឱកាសដ៏វិសេសវិសាលនេះសូមបួងសួងដល់គុនៃ វត្ថុស័ក្កិសិទ្ធ ជួយថែរក្សាអភិបាលលោកលោកស្រីមាននូវសុខភាព ល្អ កម្លាំងមាំមួន ប្រាជ្ញាស្មារតីវាងវៃនិជយ័ជនះគ្រប់ភារកច្ច ដើម្បីបន្តដឹកនាំសម្រេចបានជយ័ថ្មីបន្ថែមទៀតនិងបានប្រកបនូវ ពុទ្ធពរជយ័ទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លៀតឡើយ ៕
ដោយ ហុក វិបុល






