ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ក្រុម​ឈ្មួញ​កំពុង​ជីក​រុករក​រ៉ែ​ត្បូង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្ទឹង​បរ​យ៉ាខា ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ដ​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​ឱ្យដឹង ថា បច្ចុប្បន្ន​នេះ​មាន​ក្រុម​ឈ្មួញ​មួយ ក្រុម​បាន​យក​គ្រឿងចក្រ​ទៅ​ធ្វើ​សកម្ម ភាព​ជីក​កកាយ​ដី​យក​រ៉ែ​ត្បូង​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​ជាប់មាត់​ស្ទឹង​ប រយ៉ា​ខា ស្ថិត ក្នុង​ភូមិបរ​តាំង​ស៊ូ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ។ ប្រជាពលរដ្ឋ​ថា ក្រុម​ឈ្មួញ ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ជីក​ក​កាយ​ដី​មាន​ទំហំ​ទទឹង​ជិត​៥០​ម៉ែត្រ​និង បណ្ដោយ​ប្រហែល​៧០​ម៉ែត្រ​និង​មាន​ជម្រៅ ប្រហែល​ជាង​៥​ម៉ែត្រ ។​

​លោក វណ្ណ ស៊ី​រ៉ាណេ ប្រធាន​ការិយា ល័យ​រ៉ែ និង​ថាមពល​នៃ​មន្ទីរ​រ៉ែ និង​ថា​ម ពល​ខេត្ដ​ប៉ៃលិន​បាន​ទទួលស្គាល់ថា ពិត ជា​បានអនុញ្ញាត​ឱ្យ​ជីក​កកាយ​យក​រ៉ែ នោះ​មែន ព្រោះ​ក្រសួង​អនុញ្ញាត​ចេញ ច្បាប់​ជា​លក្ខណៈ​គ្រួសារ​ហើយ​គេ​អាច ប្រើ​គ្រឿងចក្រ​តូច និង​ធំ​បាន ។​

​បើ​តាម​ម្ចាស់​គ្រឿងចក្រ​ម្នាក់​បាន និយាយថា​ការ​ដែល​ពួកគេ​អាច​ជីក​ក​កាយ​ដី​នេះ​បាន​គឺ​ព្រោះតែ​គេ​មានច្បាប់ តាំងពី សង្កាត់​រហូត​ដល់​មន្ទី​រ​រ៉ែ​និង​ថាមពល​ខេត្ដ ទើប​គេ​ហ៊ាន​ជីក​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាងនេះ ដោយ​មិន​ខ្វល់​ពី​ជម្រៅ​ប៉ុន្មាន​ម៉ែត្រ​នោះឡើយ ។​

​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ដ​ប៉ៃលិន​បាន​ថ្លែងថា ខាង​មន្ទី​រលោក មិន​បាន​អនុញ្ញាត​ឱ្យមាន​ការជីក​កកាយ បែបនេះ​ទេ ។ លោក​ថា ការជីក​បែបនេះ វា​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ហើយ បើ​ខាង​ណា​គេ​អនុញ្ញាត​ក៏​អនុញ្ញាត​ទៅ តែ​ខាង​លោក​មិន​អាច​អនុញ្ញាត​ឱ្យ​ជីក កកាយ​នោះឡើយ ។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ករណី នេះ​លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួត ពិនិត្យ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ៕

 

20160218r1 (3)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.