ខេត្តឧត្តមានជ័យ ៖ កាលពីថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចច្រករបៀងឈើទាលជ្រំជើងភ្នំដងរែង ក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រញំងប្រាសាទ ខណៈដែលពលករជាច្រើននាក់ កំពុងតែស្ពាយឆ្លងដែនមកពីប្រទេសថៃ ត្រូវបានសមត្ថកិច្ច ចម្រុះស្រុកត្រញំងប្រាសាទដឹកនាំដោយលោក ប៊ូ សាខន អភិបាលរងខេត្តឧត្តរមានជ័យ បានចុះបង្រាបឈើគ្រញូង កំពុងតែ ចរាចរណ៍ឆ្លងដែនមកពីប្រទេសថៃ រឹប អូសបានចំនួន ៣២ដុំ ស្មើ៤១៦គីឡូក្រាម ។ ក្រោយពីសមត្ថកិច្ចបង្ក្រាប យកឈើ គ្រញូងតែមិនបានឃាត់ខ្លួនជនសង្ស័យនិងជនពាក់ព័ន្ធណាម្នាក់ ដោយ សារតែជនទាំងនោះដឹងខ្លួនមុនរួចរត់ គេចខ្លួនចូលព្រៃ បាត់ស្រមោលអស់ ។
បើយោងតាមសមត្ថកិច្ចដែលចូលរួមបង្ក្រាបឱ្យដឹងថា ច្រករបៀងឈើទាលជ្រំជាច្រក មួយដែលសំបូរទៅដោយពលករ ឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងនៅទឹកដី ថៃដោយមានការប្រមូលផ្តុំពីក្រុមឈ្មួញនិងមានការឃុបឃិតគ្នាជាមួយនឹង កងកម្លាំងយោធាសឹករងស្រុកត្រញំង ប្រាសាទ ។
ប្រភពដដែលបានបន្តថាការ ចុះបង្ក្រាបឈើគ្រញូងនេះប្រព្រឹត្តទៅក្នុងរោងយាមមួយកន្លែងជិត នឹងជើងភ្នំដង រែក ដោយមានមន្ត្រីយោធាសឹករងស្រុក ត្រញំងប្រាសាទប្រចាំការនៅទីនោះ ផងដែរ ។
ប្រភពបានឱ្យដឹងថាដោយសារតែ មានការឃុបឃិតជាមួយកងកម្លាំង មួយចំនួនតូចដែលឈរជើងនៅតាម បន្ទាត់ព្រំដែនទើបគេឃើញមានពលករជាច្រើននាក់ក្នុងមួយថ្ងៃៗចូល កាប់ឈើ គ្រញូងយ៉ាងអនាធិបតេយ្យនិងប្រព្រឹត្ត ទៅយ៉ាងរលូនទាំងការឆ្លងដែនចូលនិង ដឹកជញ្ជូនឈើគ្រញូងត្រឡប់មកវិញ ដោយគ្រាន់តែបង់លុយឱ្យសមត្ថកិច្ច ជាការស្រេច ។ ដោយឡែក ចំពោះឈើគ្រញូងដែល សមត្ថកិច្ចចម្រុះបង្ក្រាបបានខាងលើត្រូវបានបញ្ជូនទៅរក្សារទុកនៅឯ ខណ្ឌរដ្ឋ បាលព្រៃឈើខេត្តឧត្តមានជ័យ ៕



