កណ្តាល ៖ សុំណុំមួយបានកើតឡើង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៦ នៅមុខផ្សារទីរួមស្រុកស្អាងម៉ោង ៧ ៖ ៣០ នាទីព្រឹក ដោយមានលោក ហុក វិបុល តំណាងអ្នកយកព័ត៌មានកាសែតចុះបេសកម្មថតយករូបភាពត្រីត្រូវបានលោក ប៉ោ សេង ប្រធានភាស៊ី ផ្សារទីរួមស្រុកស្អាងហាមឃាត់មិនអោយថតថែមទាំងប្រើហឹង្សានិងជេរប្រមាថវាយមួយដៃមកលើលោក ហុក វិបុល ។
បន្ទាប់មក ក៏បញ្ជូនពាក្យផ្ទាល់ដល់លោកអភិបាលស្រុកស្អាង រួចក៏បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងឯកសារចាត់ការតាមនិតិវិធីច្បាប់ ។ ជាបន្តបន្ទាប់មក មានមជ្ឍដ្ឋានសារព័ត៌មានទូរទស្សន៍ និងកាសែតជាច្រើនរូបមកជួយសំណេះសំណាល និងជួយជំរុញករណីរឿងនេះឲ្យមានយុត្តិធម៌ ដល់លោក ហុក វិបុល ជាបន្ទាប់មកនៅថ្ងៃច័ន្ទ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ មានសេចក្តីជូនដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល (ដីកាកោះ) របស់លោក ឯក ស៊ុនរស្មី បង្គាប់ឲ្យឈ្មោះ ហុក វិបុល ចូលមកសាកសួរ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីសាកសួរពីដំណើរឿងលោក ប៉ោ សេង ប្រធានភាស៊ី ផ្សារស្រុកស្អាងបានប្រើហឹង្សានិងជេរប្រមាថមកលើខ្លួន ៕
សហការី



