ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

បើក​ការដ្ឋាន​ផ្លូវជាតិ​ចាក់​កៅស៊ូ​ទទឹង​៦​ម៉ែត្រ​ប្រវែង​៩​គីឡូម៉ែត្រ​ពី​ឃុំ​ភ្នំ​សំពៅ​ទៅ​ឃុំ​ឈើ​ទាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​បាណន់ និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្រី្ត . រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ខាន់ ម៉ា​ណេរ ទីប្រឹក្សា​សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​ក្រុម​ការងារ កង​ប្រដាប់អាវុធ សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៦០៦​នាក់ ឃុំ​ភ្នំ​សំពៅ និង​ឃុំ​ឈីទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង ថ្ងៃទី​១៣ ខែ​កុម្ភះ ឆ្នាំ​២០១៦ (​កន្លែង​ប្រារព្វ​ក្រោយ​វត្ត​ស្វាយ​ប្រគាប​)​ភូមិ​ស្វាយ​ប្រគាប​ឃុំ​ឈើ​ទាល ​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​បាណន់​បានឲ្យដឹងថា ផ្លូវលំ​ផ្លូវ​ខេត្ត​លេខ​1571B ប្រវែង ៩.៤០០​ម៉ែត្រ​ទទឹង​ទទឹង​៦​ម៉ែត្រ​ប្រវែង បំបែក​ផ្លូវជាតិ​លេខ​57A ពី​ឃុំ​ភ្នំ​សំពៅ ទៅ​ឃុំ​ឈើទាល ជាពិសេស​រដូវវស្សា​មាន ក្រឡុក​ ​ទឹក​ភក់​ពិបាក​ធ្ចើដំណើរ ដោយ​ប្រជាព​រដ្ឋ​មន្ត្រីរាជការ​នៅ​ឃុំ​ស្នឹង និង​ឃុំ​ភ្នំ​សំពៅ ធ្វើដំណើរ​ចូល​ក្រុង​បាត់ដំបង ហើយ​បាន​ឆ្ពោះ​តាម​មាត់​ស្ទឹង ទើប​ដល់​ស្រុក​បាណន់​ការ​ចំណាយពេល​អស់​ជាង ១ ម៉ោង ។ បច្ចុប្បន្ន ត្រូវបាន​បើក​ការដ្ឋាន​ក្រាល​គ្រួស​ចាក់​កៅស៊ូ ងាយ​ឲ្យ​ភ្ញៀវ​ជាតិ​ភ្ញៀវ​អន្តរជាតិ​ធ្វើដំណើរ​ពី​រមណីយដ្ឋាន​ភ្នំ​សំពៅ ឆ្ពោះ​ទៅ​រម្យ​នី​យដ្ឋា​ន​ភ្នំ​បាណន់់ បង្ខិត​រដ្ឋបាល​ស្រុក​មក​ជិត​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ នៅ​ឃុំ​ស្នឹង​និង​ឃុំ​ភ្នំ​សំពៅ ដែល​ចំណាយ​ពេល​ប្រហែល​២០​នាទី​ប៉ុណ្ណោះ ។

​ក្នុង​កិច្ច​បញ្ចប់​កម្ម​វី​ធី ឯកឧត្តម​ក្រុម​ការងារ​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​ជួយ​ថែទាំ​ផ្លូវ​នេះ និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់​គ្នា ហើយ​បាន​ចែក​មួកសុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦០០​នាក់ សា​រ៉ុង និង​ថវិកា​មួយចំនួន​ផង​ដែរ ៕​

 

20160214c (2) 20160214c (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.