ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​កំពុងតែ​ព្យាយាម​បំបាក់ស្មារតី​ក្រម​អ្នកសារព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តណ្ឌលគិរី ៖  លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​កំពង់តែ​ល្បី ឈ្មោះ​ថា​បាន​និង​កំពង់តែ​ព្យាយាម​ប្រើ​អំណាច​ដើម្បី​គំរាមកំហែង​ក៏ដូចជា​បំបាក់​ស្មារតី​របស់​ក្រុមអ្នកសារ​ព័ត៌មាន និង​ភ្នាក់ងារ​ទូ​រទស្ស​ន៏​មួយចំនួន​នៅក្នុង​ខេត្ត​មណ្ឌលគិរី ។​

​បើ​តាម​ការតា​មដាន​ព័ត៍មាន​គ្រប់​អង្គភាព ក៏ដូចជា​ទូ​រទស្ស​ន៏​ស្ទើ​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​១២​ខែ កុម្ភៈ ឆ្នាំ​២០១៦ នេះ​បាន​ចុះផ្សាយ​ថា លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​រូបនេះ​បាន​ធ្វើ​ការចាប់ខ្លួន​អ្នកសារព័ត៌មាន​ម្នាក់​របស់ ទូ​រទស្ស​ន៏​ខ្មែរ​ប៉ុស្ត៏​លេខ​៩ ដោយ​គ្មាន​ដីការ​ចាប់ខ្លួន​ផង​នោះ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ហើយក៏​បាន​ដោះលែង​មកវិញ នៅវេលា​ម៉ោង​១០ ៤០​នាទី​ក្នុង​ថ្ងៃ​ដដែល  ដោយ​គ្រាន់តែ​ទូ​រទស្ស​ន៏​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​បាន​ចុះផ្សាយ​ថា លោក សាក់ សា​រ៉ាង ជា​ឈ្មួញ​រកស៊ី ឈើ​ធំជាងគេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ។​

​ជុំវិញ​បញ្ហា​នេះ បើ​យើង​វិភាគ​ទៅ​លើ​ផ្លូវ​ច្បាប់​សំរាប់​អ្នកសារព័ត៌មាន គឺ​លោក សាក់ សា​រ៉ាង គ្រាន់តែ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តែ​ប៉ុណ្ណោះ ដូច្នេះ​លោក​មិន​មាន​សិទ្ធ​អ្វី ដែល​ត្រូវ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​យក​មក​សួរចំលើយ​នៅក្នុង​អង្គភាព​របស់​ខ្លួន​នោះ​ទេ ប្រសិន​បើ​លោក​ពិតជា​មិនមែន​ជា​ឈ្មួញ​រកស៊ី​ឈើ​ពិតមែន​នោះ លោក​គួរតែ​ធ្វើលិខិត​មួយ​ផ្ញើរ​ទៅ​ស្ថានីយ៏ទូរទស្សន៍​ដែល​បាន​ចុះផ្សាយ​ខុស​ពី​ការពិត​នោះ ដើម្បី​ធ្វើ​ការបកស្រាយ និង បំភ្លឺ​ថា​ខ្លួន​ពិតជា​មិន​មែន​ជា​ឈ្មួញ​រកស៊ី​ឈើ​ពិតប្រាកដ​មែន រឺក៏​ជំរើស​មួយ​ទៀត​លោក សាក់ សា​រ៉ាង អាច​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ ដើម្បី​រក​យុតិធម៌​សំរាប់​ខ្លួនឯង​ទៅ​តាម​នីតិ​វ​ធី​ច្បាប់ ។ ផ្ទុយទៅវិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ព្រឹក គឺ​លោក​បាន​បញ្ជា​ឲ្យកម្លាំង​របស់​លោក​ចាប់ខ្លួ​នភ្នា​ក់​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ទូ​រទស្ស​ន៏​ខ្មែរ​ប៉ុស្ត៏​លេខ​៩​ម្នាក់​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ឈ្មោះ វ៉ាន់ ទិ​ត្យ ស្ថិត​ត្រង់​ចំណុច​ភូមិ​អូរ​ណា ឃុំ​ឆ្នែង ស្រុក​កែវ​សីមា ខេត្ត​មណ្ដលគិរី យក​មក​សួរចំលើយ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដែល​ជា​ហេតុ​ធ្វើឲ្យ​គ្រប់​មជ្ឍដ្ឋាន​នានាក៏​ដូចជា​ក្រុម​អ្នក​សារព័ត៍មាន​ទូទាំងប្រទេ​ស​មាន​ការ​មិន​ពេញចិត្ត​នឹង​ទង្វើ​ប្រាស់ចាក​ពី​នីតិវិធី​ច្បាប់ បែបនេះ ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆ្គាំឆ្គង​យ៉ាងធ្ងន់ធ្ងរ​បែបនេះ តើ​ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​មរ​ភូមិ​ន និង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គួរតែ កាត់​សាច់​ដំបៅ​ស្អុយរលួយ​មួយ​ដុំ​នេះ​ចេញ ឬក៏​ត្រូ​ទុក​ឲ្យ​សាច់​រលួយ​ស្អុយ​មួយ​ដុំ​នេះ​ធ្វើ​ការឆ្លង​រាលដាល បន្តទៅ​ទៀត​ដោយ​សេរី ៕

 

20160213 (1) 20160213 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.