ប៉ៃលិន ៖ អ្នកភូមិភ្នំស្ពង់មានការព្រួយបារម្ភយ៉ាងច្រើនដែលដំណាំស្រូវរដូវប្រាំងពួកគាត់ម្នាក់ៗ (៥ហិតាទៅ៧ហិតា)ត្រូវបានក្រុមសត្វខ្យង មាសនាំគ្នារាតត្បាតខាំស៊ីតាមខ្លុកដក់ទឹកស៊ីខ្ទេចរាល់ឆ្នាំនៅរដូវប្រាំង។
តាមប្រភពព័ត៌មានពីរប្រជាកសិករដំណាំស្រូវនៅខាងជើងភ្នំស្ពង់រៀបរាប់បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវាលស្រែអ្នក ភូមិធ្វើស្រែតាមដងផ្លូវជាតិលេខ៥៩ នៅក្នុងភូមិស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខត្តប៉ៃលិន។
ពលរដ្ឋដាំដំណាំស្រូវរដូវប្រាំងនេះបាននិយាយបន្តថា ពួកគាត់ធ្វើស្រែជិត១០ឆ្នាំហើយត្រឹមតែឃើញសត្វខ្យងពណ៍មាសនេះកើត៣ឆ្នាំទេ ពួកគាត់ធ្លាប់តែឃើញខ្យងខ្មែរពីរប្រភេទខ្យងពណ៌ខ្មៅគូទស្រួច ខ្យង១យ៉ាងទៀតគូទទៀលលៀងតូចពណ៍ក្រហមព្រឿងៗមិនចេះស៊ីស្រូវ គេហៅខ្យងស្រែជាធម្មតាម នៅក្នុង៣ឆ្នាំ នេះស្រាប់តែសំបូរ ខ្យងមាសចម្លែកជាច្រើនកើតឡើងតាមក្នុងស្រែនិងប្រឡាយ អូរ ស្ទឹង សត្វខ្យងដែលកើតមកបាន១ខែចេះស៊ីបំផ្លាញស្រូវ មិនថាខ្យងតូចធំនោះ សត្វខ្យងនេះវាបំផ្លាញស្រូវមិនថាយប់ឬថ្ងៃ រូបរាងសម្ឃុរដូចមាស វាពងលើដើមឈើ ស្លឹកស្រូវពណ៍លឿង។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់បាននិយាយប្រាប់អ្នកយកព័ត៌មាននៅម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ឱ្យដឹងថា លោកបានទទួលព័ត៌មានពីប្រជាកសិកម្មដំណាំស្រូវនៅខាងជើងភ្នំស្ពង់តាមដងផ្លូវជាតិលេខ៥៩ (១០ជាងហិតា) ដែលខ្យងមាសវាកំពង់តែបំផ្លាញស្រូវក្នុងវាលស្រែ ។ លោកបានបន្តថា លោកនិងឱ្យជំនាញចុះទៅពិនិត្យ និង ចាត់វិធានការ ។
ក្រោយនៅថ្ងទី១១ខែកុម្ភះឆ្នាំ២០១៦ លោក ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ក៏នាំលោក អភិបាលខេត្តប៉ៃលិននិងមន្ត្រីរាជការជំនាញមន្ទីរចុះ នៅមើលដំណាំស្រូវដែលខូចខាតនៅវាលស្រែ របស់ប្រជាកសិករ កសិកម្ម ខាងជើងភ្នំស្ពង់អមដងផ្លូវជាតិលេខ៥៩ ដោយមានសត្វខ្យងស៊ី តាមវាលស្រែ ដែលដក់ទឹកក្នុងខ្លុក បន្ទាប់មក លោក អភិបាលខេត្ត លោកក៏បានដាក់វិធានការឱ្យមន្ត្រីជំនាញខាងកសិកម្មយកថ្នាំបាញ់ ៕
ស សារឿន





