ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​លោក សៅ ប៊ុន​រិទ្ធ មិន​ត្រឹម​បំពាន​អនុក្រឹត្យ​៦៨ បើកដៃ​អោយ​អន្តោ​ប្រវេ​សន្តិ៍​វៀតណាម រកស៊ី​ផ្លូវភេទ​តាម​អំពើ​ចិត្ត​

​លោក សៅ ប៊ុន​រិទ្ធ មិន​ត្រឹម​បំពាន​អនុក្រឹត្យ​៦៨ បើកដៃ​អោយ​អន្តោ​ប្រវេ​សន្តិ៍​វៀតណាម រកស៊ី​ផ្លូវភេទ​តាម​អំពើ​ចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ដូង មិន​ត្រឹម​បំពាន​អនុក្រឹត្យ​៦៨​ធ្វើ​ប័ណ្ណ​បរិ​ផាស​Border Pass​អោយ​ប្រជា​ពលករ ឆ្លងដែន​ទៅ​ប្រទេស​ថៃ ថែម​ទាំង​បើកដៃ​អោយ​អន្តោ​ប្រវេ​សន្តិ៍​វៀតណាម រកស៊ី​ផ្លូវភេទ​តាម​អំពើ​ចិត្ត​ក្បែរ​ផ្លូវ​ចូល​ទីស្នាក់ការ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ដូង ស្រុក​កំរៀង ដោយ​យក​ប្រាក់​ពី​ស្រីបេស្យា​ទាំងនោះ ១ ថ្ងៃ ១ ម៉ឺន​រៀល ។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​អោយ​នៅ​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៤​ថា លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ច្រក​អន្តរជាតិ​ដូង បាន​យក​ប្រាក់​ថ្លៃ​ប័ណ្ណ​បរិ​ផាស​ឆ្លងដែន ពី​ប្រជា​ពលករ​ធ្វើ​សំរាប់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ច្រើន​លើស​កំណត់​ចាប់ពី​៧​ម៉ឺន​រៀល​ដល់ ៣០​ម៉ឺន​រៀល ដែល​ប័ណ្ណ​មាន​សុពលភាព រយៈពេល ១ សប្តាហ៍ ហើយ​បើ​ដល់​ថ្ងៃ​កំណត់​មក​បន្ត​ម្តង​អស់​២​ពាន់​រៀល​ក្នុង ១​សប្តាហ៍ ។ ចំពោះ​ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ក្នុង​មួយថ្ងៃៗ ហើយ​អ្នកខ្លះ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ តាម​អនុក្រិត្យ​លេខ ៦៨ អនក្រ​.​បក​.​ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០៣ ដែល​មកពី​បណ្ដា​ខេត្ត​ផ្សងៗ​.​ដូចជា​.​ស្វាយរៀង​. កំពង់ចាម​.​ព្រៃវែង​.​តាកែវ​។​ល​។ តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​សៀវភៅ​បន្ទុក ជា​គោលការណ៍​ធ្វើ​ប័ណ្ណ​ម្នាក់​យក​តម្លៃ ៣៥.០០០ រៀល​។​

​ស្ត្រី​២​នាក់​រស់នៅ​ស្រុក​ប​វេល​បានអោយដឹងថា ពួក​នាង​អាយុ​១៩​ឆ្នាំ គ្មាន​អត្តសញ្ញាណប័ណ្ណ​បាន​មក​ធ្វើ​ប័ណ្ណឆ្លងដែន​ទៅរក​ការងារ​នៅ​ប្រទេស​ថៃ បាន​បង់​ប្រាក់​ក្នុង​១​នាក់​ចំនួន​១៦០០​បាត​ប្រាក់​ថៃ​ស្មើ​ចំនួន​២០​ម៉ឺន រៀល ប្រាក់​ខ្មែរ​ទើប​បាន​ប័ណ្ណឆ្លងដែន​នេះ​។​

​ប្រភពពី ប្រជាពលរដ្ឋ​ផ្សេង​ថា មនុស្ស​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ប័ណ្ណឆ្លងដែន​ម្នាក់​៧៥០០០​រៀល​(​ប្រាំពីរ ម៉ឺន​ប្រាំ​ពាន់​រៀល​) ចុះ​ឈ្មោះ​កូនង៉ា​ម្នាក់​ថែមទៀត​ត្រូវ​បង់អស់​១៣០០០​រៀល​ថែមទៀត​(​មួយ​ម៉ឺន បី​ពាន់​រៀល​) ។ ចំពោះ​មនុស្ស​គ្រប់​អាយុ និង​មាន​អត្តសញ្ញាណប័ណ្ណ​បើ​ធ្វើ​ប័ណ្ណ​ចាំ​យក​ភ្លាម​តម្លៃ​២៥០០​បាត​ប្រាក់ ថៃ​គិត​ជា​ប្រាក់​ខ្មែរ ៣០​ម៉ឺន​រៀល តែបើ​ចាំ​១​ថ្ងៃ​យក​តម្លៃ​ក្នុង​១​នាក់​ចំនួន​១៦០០​បាត​ប្រាក់​ថៃ​ស្មើ ចំនួន​២០​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​។​

​ប្រភព​បញ្ជាក់ថា ស្ត្រី​វៀតណាម​រកស៊ី​ផ្លូវភេទ​ខុសច្បាប់​ជាច្រើន​នាក់ បាន​មក​រកស៊ី​នៅក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង​ស្រុក​កំរៀង មិន​មាន​នគរបាល​អន្តោប្រវេស​ន្តិ៍ ឬ​សមត្ថកិច្ច​មក​បង្ក្រាប​ទេ ដោយ​ពួក​ស្ត្រីបេស្យា​ទាំងនេះ បាន​បង់​ប្រាក់​ជូន​ខាង​នគរបាល​អន្តោ​ប្រវេ​សន្តិ៍​គ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ ។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកសារព័ត៌មាន​ទូរស័ព្ទ​ទំនាក់ទំនង​លោក សៅ ប៊ុន​រិទ្ធ មិន​ចូល​ទេ ។​

​តាម​ពី​មន្ត្រីរាជការ​និង​អ្នករកស៊ី​បានបញ្ជាក់​ថា លោក សៅ ប៊ុន​រិទ្ធ កំពុង​កើប​ប្រាក់​ពី​តំបន់​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង យក​ទៅ​ទប់ទល់​ហាង​ខារ៉ាអូខេ​របស់គាត់ នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ៕

saobunrith_k1 2014_12_16b (1) 2014_12_16b (3) 2014_12_16b (5)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.