នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងចំណុចវាលស្រែភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ដោយមានការចង្អុលផ្ទាល់ពីលោកវរៈសេនីយ៏ទោ កាន់ ពេញ អធិការនៃអធិការដ្ឋាន ស្រុកកោះញែក កម្លាំងនគរបាលស្រុកបានធ្វើការសហការជាមួយកម្លាំងនគរបាលប៉ុស្ត៏ឃុំស្រែសង្គម ធ្វើការព័ទចាប់អ្នកលេងល្បែងស៊ីសងទាំងនោះបានចំនួន៧នាក់ ។
ជនសង្ស័យទាំងអស់រួមមាន ទី១ ឈ្មោះ ស៊ីម ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ទី២ ឈ្មោះ ជាប ស៊ីនេន ភេទប្រុសអាយុ៥៦ឆ្នាំ ទី៣ ឈ្មោះ យាយ លត ភេទស្រី អាយុ ៣៧ឆ្នាំ ទី៤ ឈ្មោះ ហ៊ាង អេងស្រី ភេទស្រី អាយុ ៥២ឆ្នាំ ទី៥ ឈ្មោះ ដា ឃ្លឹប ភេទស្រី អាយុ២៣ឆ្នាំ ទី៦ ឈ្មោះ ង៉ូវ យាង ភេទស្រី អាយុ៣៥ឆ្នាំ និង ទី៧ ឈ្មោះ ឈុន ឌឿន ភេទប្រុស អាយុ៤២ឆ្នាំ ។
លោកវរ:សេនីយ៏ទោ កាន់ ពេញ អធិការស្រុកកោះញែកបានឲ្យដឹងថា អ្នកញៀនល្បែងទាំងនេះ ហាក់ដូចជាញៀនដល់កំរិតកំពូលទៅហើយ ព្រោះថាកន្លងមកក្រុមអ្នកញៀន ល្បែងទាំងនេះធ្លាប់បានទទួលការអប់រំ និង ផ្តិតមេដៃចុះកិច្ចសន្យាចំនួនពីរដងរួចមកហើយថានឹងឈប់ ប្រពឹត្តល្បែងស៊ីសងដែលជាអំពើសង្គមកំពង់ស្អប់ខ្ពើមផងនោះ ប៉ុន្តែមិនបានឈប់លេងដូចដែល បានសន្យានោះទេ ។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានអធិការដ្ឋាននគរបាលស្រុកកំពង់ សាកសួរ និង កសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕
គឹម ចំរើន ហេង ចាន់ណុប



