ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី​ប្រើ​អំណាច​ឃាត់ខ្លួន​សហការី​ទូ​រទស្ស​ន៏​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ដោយ​ចោទ​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖  ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​សហការី​ទូ​រទស្ស​ន៏​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​អស់​រយៈពេល​ប្រមាណ​ជាង​៣​ម៉ោង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ នៅវេលា​ម៉ោង​១០​នឹង​៤០​នាទី​ព្រឹក ថ្ងៃទី​១១ កុម្ភៈ ២០១៦ ក្រោម​ការចោទប្រកាន់ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហាកេរ្តិ៍ លោក​សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ថា​បាន​ជាប់​ពាក់ព័ន្ឋ​ការជួញដូរ​ឈើ​។​

​ប្រភព​បានឲ្យដឹងថា លោក វ៉ាន់ ទិ​ត្យ សហការី​ទូ​រទស្ស​ន៏​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ឃាត់ខ្លួន​នៅ​ផ្ទះ​របស់​គាត់​ដែល​ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា នា​ព្រឹក​ថ្ងៃ​១១ កុម្ភៈ រួច​បញ្ជូន​មក​បញ្ជាកា​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​ក្នុង​រឿង ដែល​លោក​វ៉ាន់ ទិ​ត្យ បាន​ផ្សាយ​តាម​កញ្ចក់​ទូ​រទស្ស​ន៏​ថា លោក សាក់ សា​រ៉ាង មេ​ប៉េអឹម​ខេត្ត​ជា​អ្នក​រកស៊ី​ឈើ​ធំ​ជាងគេ​ក្នុង​ខេត្ត ។​

​ប្រភព​បន្តថា ព័ត៌មាន​ដែល​បាន ផ្សព្វផ្សាយ​ថា មេ​ប៉េអឹម​ខេត្ត​ជា​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​នោះ គឺ​ការចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ហើយ​ត្រូវ​ប្រតិកម្ម​ភ្លាមៗ​ពី​មេបញ្ជាការ​ខេត្ត បញ្ជា​ឲ្យ​កូនចៅ​នាំ​ខ្លួន​លោក​វ៉ាន់ ទិ​ត្យ មក​ទីបញ្ជាការ​ដើម្បី​សាកសួរ​នា​ព្រឹក​ថ្ងៃទី​១១​កុម្ភះ​នេះ​តែម្តង​។​

​លោក វ៉ាន់ ទិ​ត្យ សហការី​ទូ​រទស្ស​ន៏​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​បានឲ្យដឹងថា លោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ​ឃើញ មាន​កម្លាំង​អាវុធហត្ថ​ចំនួន​ពីរ​រថយន្ត​បាន​ឈប់​នៅមុខ​ផ្ទះ​របស់​លោក ហើយ​បាន​ហៅ​លោក​ឲ្យ​ឡើង​រថយន្ត ហើយ​បាន​ដក​ទូរស័ព្ទ​របស់​លោក​មិន​ឲ្យ​ទាក់ទង​ទៅ​នរណា​ទាំងអស់ រួច​ដឹក​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​នៅ​ឯ​ក្រុង​សែន​មនោ​រម្យ ។​

​លោក​បាន​បន្តថា ក្រោយ​ពី​នាំខ្លួន​លោក​មក​ដល់​កន្លែង​ប៉េអឹម​ខេត្ត គេ​បាន​សួរ នាំ​លោក​នៅ​បន្ទប់​សួរ​ចម្លើយ នឹង​បាន​សួរនាំ​ពី​ករណី​ដែល​លោក បាន​ផ្សាយ​ថា មេបញ្ជាការ​ប៉េអឹម​ខេត្ត​រកស៊ី​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី ហើយ​ខាង កម្លាំង កូនចៅ​របស់​លោក​សាក់ សា​រ៉ាង បាន​ឲ្យ​លោក​ធ្វើ​កំណត់ហេតុ​បំភ្លឺថា មូលហេតុ​អ្វី​បានជា​ផ្សាយ​ព័ត៌មាន​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស របស់​មេបញ្ជាការ​ខេត្ត​។​

​លោក​បន្តថា ក្រោយ​សាកសួរ​ពី​សំណាក់​ប៉េអឹម​បាន​បន្តិច ដោយ​មាន​ការ​ប្រតិកម្ម​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ឋ ខាង​វិស័យ ព័ត៌មាន​នានា លោក​មេបញ្ជាការ​ប៉េអឹម​ខេត្ត ក៏​សម្រេច​ដោះលែង​លោក​ឲ្យមាន​សេរីភាព​វិញ​។​

​លោក​ឧត្តមសេនីយ៏ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​ខេត្តមណ្ឌលគិរី​បាន​មាន​ប្រសា​ស​ន៏​ថា មិនមែន​ជា​ការឃាត់ខ្លួន​អី​ទេ គ្រាន់​តែ​ហៅ​មក​ឆ្លើយបំភ្លឺ ក្នុង​ករណី​លោក វ៉ាន់ ទិ​ត្យ ផ្សាយ​ព័ត៌មាន​បរិហាកេរ្តិ៍​លោក ទាំង​ដែល​លោក​មិន​បានដឹង​រឿង​ទេ​។​

​លោក អែម ប៊ុនធឿន ប្រធាន​គ្រប់គ្រង​ព័ត៌មាន​កម្មវិធី​បច្ចុប្បន្ន​ភាព​របស់​ស្ថានីយ៏ទូរស្សន៏​ខ្មែរ​ប៉ុស្តិ៍លេខ​៩ បានឲ្យដឹងថា យោង​តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​នៅពេលដែល​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ​ដែល​មាន​ការខុសឆ្គង ដែល​សា​ម៉ី​ខ្លួន​មិន​សុខចិត្ត សា​ម៉ី​ខ្លួន​អាច​មាន​ជម្រើស​ពីរ​យ៉ាង ទី​១​សា​ម៉ី​ខ្លួន​អាច​ធ្វើ​លិខិត​បញ្ជូនមក​កាន់​ប្រធាន​អង្គភាព​ព័ត៌មាន ដែល​ផ្សាយ​នោះ​ដើម្បី​បកស្រាយ​បំភ្លឺ និង​ទី​២​សា​ម៉ី​ខ្លួន​ដែល​គិតថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ឋ​ក្នុង​ការផ្សាយ​នោះ សា​ម៉ី​ខ្លួន​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ក៏បាន​។​

​លោក អែម ប៊ុនធឿន បាន​បន្តថា ក្នុងករណី​នេះ​លោក​មេ​ប៉េអឹម​មណ្ឌលគិរី ធ្វើ​មិន​ត្រូវ​ឡើយ ព្រោះ​លោក​បាន​បញ្ជា​ឲ្យកម្លាំង​របស់លោក ដែល​សុទ្ឋតែ​មាន​អាវុធ​គ្រប់​ដៃ ឲ្យ​នាំ​ខ្លួន​សហការី​របស់​លោក​ចូល​ឡាន​រួច​ដឹក​មក​សួរចម្លើយ ដូច​អ្នក​ទោសឧក្រិដ្ឋ​បែបនេះ មិន​អាច​ទទួលយក​បាន​ឡើយ​។​ហើយ​បច្ចុប្បន្ន​លោក​កំពុង​ពិភាក្សា​ជាមួយ​ក្រុម​អ្នកច្បាប់​ថា គួរ​ធ្វើ​បែប​ណា​ចំពោះ ករណី​ដែល​លោក​មេបញ្ជាការ​អាវុធហត្ថ ដែល​បាន​ធ្វើ​សកម្មភាព​បែប​ច្បាប់​ព្រៃ​នេះ​ចំពោះ សហការី​របស់​លោក​។​

​ក្រុមអ្នកកាសែត ដែល​បំពេញការងារ​ក្នុង​ខេត្ត​មណ្ឌលគិរី មានប្រតិកម្ម​យ៉ាងខ្លាំង និង​សម្តែង​ការសោកស្តាយ ជាមួយ​និង​ទង្វើរ របស់​លោក​មេ​បញ្ជា ការ​អាវុធហត្ថ​ខេត្ត​រូបនេះ ហើយ​ក្រុម​អ្នកកាសែត​ទាំងអស់គ្នា បាននិងកំពុង​ពិភាក្សាគ្នា រៀបចំ​ញាត្តិ​មួយ ដើម្បី​ដាក់​ជួន ទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ស្ថាប័ន​អង្គការ​សិទ្ធមនុស្ស ក្លឹប​អ្នកកាសែត​កម្ពុជា និង​ស្ថាប័ន​ដទៃទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​វិស័យ​ព័ត៌មាន​៕
ហេង ចាន់​ណុប​

 

IMG-20160211-WA0009 IMG-20160211-WA0010

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.