ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​១ ប្រកាស​ជំហរ​ការពារ​សន្តិភាព ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​បដិវត្តពណ៌​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​១ ប្រកាស​ជំហរ​ការពារ​សន្តិភាព ដោយ​មិន​ឲ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើង​នៃ​សង្គ្រាម និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ប្រតិកិរិយា ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​បដិវត្តពណ៌​នៅ​កម្ពុជា​នោះ​ទេ ។

​អង្គភាព​យោធា នៃ​យោធភូមិ​ភាព​ទី​១ និង​អងង្គ​ភាព​ចំណុះ​ទាំងអស់ បានប្រកាស និង​ប្តេជ្ញាចិត្ត​ថា នឹង​ឈរ​នៅ​ជា​កម្លាំង​អព្យាក្រឹត្យ​ចំពោះ​បក្សនយោបាយ តែ​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ណាមួយ របស់​ក្រុម​ប្រតិកិរិយា​ជ្រុលនិយម ក្នុង​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​បាន​កើតចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​។

​ការប្រកាស​ជំហរ​របស់​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​១​នោះ បាន​ធ្វើឡើង​នៅ​ថ្ងៃ​ច័ន្ទ​ទី​៨ កុម្ភៈ​ដើម​សប្តាហ៍​ម្សិលមិញ​នេះ នៅក្នុង​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្ទឹងត្រែង ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​យោធា​ឆ្នាំ​២០១៦ ក្រោម​វត្តមាន​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​១ លោក​ឧត្តមសេនីយ៍​ទោនាម អៀង អភិបាលរង​ខេត្ត​ស្ទឹងត្រែង ឯកឧត្តម​ឈាង ឡាក់ ក្រោម​កិច្ច​ស្វាគមន៍​ពី​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្ទឹងត្រែង លោក​ឧត្តមសេនីយ៍ត្រី​ស្វាយ ញ៉​ន និង​មាន​ការ​ចូល​ពី​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍​ត្រីអៀង វ៉ាន់ឌី ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី​ម៉ៅ តារា ព្រមទាំង​អង្គភាព មន្ទីរ ក្រុង និង​ស្រុក​ចំណុះ​រដ្ឋបាល​សាលាខេត្ត​ទាំងអស់ ប្រមាណ​ជាង​១០០​នាក់​នោះ​ថែម​ទៀត​។

​រីឯ​ការប្រកាស​ជំហរ​ការពារ​សន្តិភាព​នេះ អង្គភាព​យោធា​ខេត្ត ធ្វើឡើង​ស្របពេល​ដែល​ទំព័រ​ហ្វេ​សប៊ុក​សម្តេច​តេជោ​សែន នាយករដ្ឋមន្ត្រី​បានបង្ហាញ​ថា សន្តិភាព គឺជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត សម្រាប់​មនុស្សជាតិ​ទូទៅ មិនថាតែ​កម្ពុជា​ទេ​។

 

20160110b (9) 20160110b (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.