ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មេរោគ​អេដស៏​បាន​ចម្លង​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ចំនួន​៧២​នាក់​ក្នុងចំណោម​មនុស្ស​៤៤១​នាក់​នៅ​ឃុំ​រកា​

មេរោគ​អេដស៏​បាន​ចម្លង​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ចំនួន​៧២​នាក់​ក្នុងចំណោម​មនុស្ស​៤៤១​នាក់​នៅ​ឃុំ​រកា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ មេរោគ​អេដស៏ បាន​ចម្លង​លើក​កុមារ​និង​យុវវ័យ​មុនគេ ទើប​ប្រជាពលរដ្ឋ​៤៤១​នាក់ តាម​ភូមិ​ទៅ​ជួស​ឈាម​មើល រោគសញ្ញា​ចំនួន ៧២ នាក់ ក្នុងនោះ មាន​ក្មេង​ចាស់ និង​ព្រះសង្ឃ​ផងដែរ ចាប់ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ភូមិ​រកា​ភូមិ​អំបែង​ថ្ងែ និង​ភូមិ​តា​ហែ​ន ១ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​មេរោគ​ឆ្លងតាម ២ ចំណុច ៖ ទី​១ ការហៅ​គ្រូពេទ្យ​ឯកជន តាម​ភូមិ​មក​ពិនិត្យ​ចាក់​ថ្នាំ ទី ២ ការចាក់​ថ្នាំ​វ៉ាក់សាំង ការពារ​នៅ​មណ្ឌល​សុខភាព​រកា ។​

​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹងថា កូន​អ្នកភូមិ​ដំបូង​មាន​ជំងឹ​គ្រុនក្តៅ បាន​ហៅ​លោកគ្រូ​ពេទ្យ​ឈ្មោះ យ៉ែម ជ្រុង អាយុ​៤៨​ឆ្នាំ គ្រូពេទ្យ​ភូមិ គ្មាន​សញ្ញាប័ត្រ មក​ចាក់​ថ្នាំ​អោយ ពេល​ចាក់​ថ្នាំ មិន​បាន​ប្តូរ​ម្ជុល ការចាក់​ថ្នាំ​ព្យាបាល​មិនបាន​ធូរស្បើយ បន្ទាប់មក អាណាព្យាបាល នាំយក​កូន​ទៅ​មណ្ឌល​សុខភាព​រកា​ពេល​ជួស​ឈាម​ស្រាប់តែ​ឃើញ​កូន​មាន​មេរោគ​អេដស៏ រីឯ​ឪពុក​ម្តាយ​គ្មាន​មេរោគ​នោះទេ ។ ប្រជាពលរដ្ឋ ដែល​បាន​ហៅ គ្រូពេទ្យ​ឯកជន​មក​ចាក់​ថ្នាំ​ក៏​មាន​ការព្រួបារម្ម​ណ៍ក៏នាំ​គ្នា​ទៅជួស​មើល​នៅ​មណ្ឌល​សុខភាព​រការ ពេលនោះ ស្រាប់តែ​ឃើញ​រោគសញ្ញា​អេដស៏ ។​

​តាម​ប្រភព​ពី​អ្នកស្រី ថែ ចាន់​ធឿន អាយុ​២៥​ឆ្នាំ នៅ​ភូមិ​រកា​បានអោយដឹងថា ប្តី​របស់​គាត់​ទៅ​ជួស​ឈាម​នៅ​មណ្ឌល​សុខភាព​រកា ពិនិត្យ​រោគា​ស្វាយ​ប្រមេះ ដល់​ពេល​ទទួល​រេ​ស្តា ចេញ​លទ្ធផល​មេរោគ​អេដស៏ ។ រួច​នាំ​ប្រពន្ធ និង​កូនប្រុស​អាយុ​៧​ឆ្នាំ​ទៅ​ជួស​ឈាម ស្រាប់តែ​លទ្ធផល​ចេញ​មក​ឃើញ​កូនប្រុស មាន​រោគសញ្ញា​អេដស៏ រីឯ​ម្តាយ​គ្មាន​រោគសញ្ញា​ទេ ។​

​អ្នកស្រី ឈ្មោះ ស៊ឹម ពៅ មេឃុំរ​កា​បាន​អ្នកយក​ព័ត៌មាន​ទាំង​ទឹកភ្នែក​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជួប​ការលំបាក​ភាពរាំងស្ងួត បន្ទាប់​មក​ជួប​គ្រោះ​ទឹកជំនន់ មិន​អាច​ប្រកប​របរ​ចិញ្ចឹមជីវិត ពេលនេះ ជួប​គ្រោះ​សាហាវ ដោយ​មាន​មេរោគ​អេដស៏ គួរអោយ​អាណិតអាសូរ​ក្រៃលែង ការ​កើតរោគ​នេះ មិន​ត្រឹមតែ​អ្នក​មាន​ប្តី​ប្រពន្ធ​សំរាប់​រួមរ័​ក្ខ​ទេ គឺ​មាន​ដល់​កូនក្មេង​តូចៗ ព្រមទាំង​ព្រះសង្ឃ​ផងដែរ ។ ការចាប់​ឆ្លង​មេរោគ​អេដស៏ តាំងពី​ថ្ងៃ​ទី​៨ រហូតដល់​១៦ ខែ​ធ្នួ ឆ្នាំ​២០១៤ សរុប ៧២ នាក់​ចំណោម​ប្រជាពលរដ្ឋ​៣​ភូមិ ហើយ​អ្នកខ្លះ​ក៏​បាន​បន្ត​ទៅ​ជួស​ឈាម​នៅ​មន្ទីរពេទ្យ​ខេត្ត​ផងដែរ ។ អ្នកស្រី​ក៏​មិនទាន់​ចោទប្រកាន់​លោក យ៉ែម ជ្រុង គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ​ក្នុង​ឃុំ​រកា​នោះដែរ តែ​លោក​គ្រូពេទ្យ​នេះ បាន​ទៅ​ស្រុក​តាកែវ​ទៅ​ធ្វើបុណ្យ ដូច្នេះ​សូម​ក្រុម​គ្រូពេទ្យ​មាន​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនេះ​ផង ។​

​លោក អ៊ឹម ចិ​ត្រា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​សង្កែ បានអោយដឹងថា សូម​ប្រជាពលរដ្ឋ​កុំ​ភ្ញាក់ផ្អើល​ឆ្លង​មេរោគ​អេដស៏​នេះ​ដោយការ​ចាក់​វ៉ា​សាំង​ការពារ ប្រសិនបើ​ឆ្លងតាម​វ៉ាក់សាំង​ការពារ រូប​លោក​ទទួលខុសត្រូវ​តាមច្បាប់ ។ ខាង​មន្ទីរ​សុខាភិបាល​កំពុង​សហកា​រ​ជាមួយ​សមត្ថកិច្ច តាមរ​កលោក យ៉ែម ជុង គ្រូពេទ្យ​ប្រចាំ​ភូមិ​មក​ធ្វើការ​សាកសួរ ចំពោះ​បញ្ហា​ការចាក់​ថ្នាំ​ប្រជាពលរដ្ឋ​តាម​ភូមិ​បង្ក​អោយ​មាន​រោគ​អេដ្ឋ​ឆ្លង​ពាសពេញ​ភូមិ​ខាងលើ ៕

2014_12_16a (1) 2014_12_16a (2) 2014_12_16a (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.