កណ្តាល ៖ កាលពីរៀលថ្ងៃសៅរ៍ ទី6ខែកុម្ភះឆ្នាំ2016នៅអធិការដ្ឋាននគរបាលស្រុកស្អាង ស្ថិតនៅភូមិព្រែករុន ឃុំព្រែគយស្រុកស្អាង ខេត្តកណ្តាល បានបើកកិច្ចប្រជុំពិនិត្យកម្លាំងនគរបាលជាតិស្រុកស្អាងនិងកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំទាំង១៦ឃុំស្ថិតក្នុងស្រុកស្អាង ក្រោមអធិបតីភាពលោកឧត្តសេនីយ៍ អ៊ាវ ចំរើន ប្រធានស្នងការនគរបាលខេត្តកណ្តាលនិងគណៈប្រិតិភូអមដំណើរដើម្បីចុះសួរសុខទុក
កងកម្លាំងនគរបាលជាតិទាំងអស់នៅក្នុង អធិការដ្ឋាននគរបាលស្រុកស្អាងដែលមាន វរៈសេនីយ៍ទោ សេង សុជាតិ ជាអធិការប្រធាន នគរបាលក្នុងស្រុកស្អាងនិងកងកម្លាំងនគរបាលជាតិចនួន១៣១នាក់អញ្ជើញចូលរួម។
ឯកឧត្តមនាយឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក កងកម្លាំងនគរបាលជាតិដែរប្រចាំការងារនៅប៉ូស្តិរដ្ឋបាលទាំ១៦ឃុំនេះបានបង្ហាញមុខកងកម្លាំងមុខសាមគ្គីភាពគ្នានិងគ្នាអោយបានរឹងមាំសម្រាប់កងកម្លាំងនគរបាលជាតិ។ ជាពិសេសទៅទៀត ត្រូវកំណត់យកគោលការណ៍កសាងភូមិឃុំមានសុវត្ថិភាព ដើម្បីលើកកំពស់ និងជួយជំរុញចលនាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់ទីកន្លែងច្រកល្ហកក្នុងស្រុកស្អាងគោលបំណងពង្រឹងសេចក្តីសុខសុវត្ថិភាពកាត់បន្ថយគ្រោះថ្នាក់ផ្សេងទាន់ពេលវេលាតាមរយៈកម្លាំងតស៊ូរដើម្បីលុបបំបាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ស្រុក។ ជួយជំរុញដល់កិច្ចដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅមូលដ្ឋានអោយបានល្អកាន់តែប្រសើរថែមទៀត ។ បំផុសឱ្យមានកិច្ចសហការចូលរួមជាមួយអជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់សមាសភាពផ្សេងៗ ក្នុងជូររដ្ឋាភិបាល គណបក្បនយោបាយ អង្គការក្រៅរដ្ឋាភិបាលផ្នែកឯកជន សន្តិសុខឯជន ប្រពន្ឌ័ផ្សព្វផ្សាយព័ត៌មានគ្រប់រូបដើម្បីកសាងកម្លាំងសរុបវិធានការសរុបនិងមធ្យោបាយក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព។ ចាត់វិធានការការពារសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទគ្មានការដាំដុះគ្រឿងញៀនខុសច្បាប់គ្មានចរាចរជួញដូរមនុស្សចែកចាយប្រើប្រាស់គ្រឿងញៀនជួញដូកុមារប្រើអំពើហឹង្សារក្នុងគ្រួសារ គ្មានក្មេងទំនើងគ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសផ្សេងៗ ។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើនបានមតិសង្កត់ធ្ងន់ៗអោយខិខំបង្កាបបទល្មើលល្បែងស៊ីសង ដូចនៅពេលបច្ចុប្បន្ននេះ មានល្បែងជល់មាន់ ល្បែងកន្ទុយលេខ និងល្បែងផ្សេងៗទៀត ត្រូវតែចាប់អោយខានតែបាន។ ក៏ដូចនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាថ្ងៃចូលឆ្នាំចិនត្រូវប្រមូលកម្លាំងទាំងអស់ក្នុងស្រុកស្អាង ដើម្បីដាក់វេនយាមនៅចំណុចគោលដៅទាំងយប់ទាំងថ្ងៃការពារសុវត្ថិភាពប្រជាជនរស់នៅក្នង ស្រុកស្អាងកុំឲ្យមានបទល្មើសអ្វីៗផ្សេងកើតឡើងនៅក្នុងឱកាស់បុណ្យចូលឆ្នាំចិននិងវៀតណាមនេះ៕
ដោយ ហុក វិបុល






