ត្បូងឃ្មុំ: សង្វៀនជល់មាន់ដុះស្លែ ដែលសមត្ថកិច្ច តូចតាចមិនហា៑ន ទៅក្បែរកន្លងមក ត្រូវបានលោកឩត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកំលាំង នគរបាល ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅកាស៊ីណូ ហេង ហេង ស្ថិតនៅភូមិអន្លុងជ្រៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបល្បែងជល់មាន់ ជ្រកក្រោម កាស៊ីណូនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងចំនួន២១នាក់ ម៉ូតូ១៤គ្រឿង រថយន្ត១៦គ្រឿង មាន់ជល់១៤ក្បាល និងមាន់នៅក្នុងស៑ំុជាង១០០ក្បាល ទៀត ។
លោកស្នងការ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យ២១នាក់ និងវត្ថុតាង ដែលបានដកហូត យកមកស្នងការដ្ឋានដើម្បីបំពេញសំណុំបែបបទ បញ្ជូនទៅតុលាការ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចបានអញ្ជើញ ឈ្មោះ វ៉ាន់ វណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខ័ណ្ណជ្រោយចង្វា រាជធានីភ្នំពេញ ជាតំណាងឲ្យក្រុមហ៊ុន ម៉ានិត្យ ហេង ហេង មកធ្វើកិច្ចសន្យា មិនអនុញ្ញាតឲ្យជនជាតិខ្មែរ ចូលលេងល្បែង ក្នុងកាស៊ីណូទេ ។
តាមច្បាប់អនុញ្ញាតឲ្យបើកកាស៊ីណូ គឺហាមផ្តាច់មិនឲ្យ ជនជាតិខ្មែរចូលលេងទេ ៕





