ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អជ្ញាធរ​ចុះសួរសុខទុក្ខ​គ្រួសារ​សព​ស្ត្រី​ម្នាក់​ចូល​ព្រៃ​រក​ដំឡូង​តាម​ព្រំដែន​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​

​អជ្ញាធរ​ចុះសួរសុខទុក្ខ​គ្រួសារ​សព​ស្ត្រី​ម្នាក់​ចូល​ព្រៃ​រក​ដំឡូង​តាម​ព្រំដែន​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ​ ៖ ​អាជ្ញាធរ​ក្រុង​សំរោង ​និង​ខេត្ត​ចុះ​សួរសុខទុក្ខ​គ្រួសារ​សព​ស្ត្រី​ម្នាក់​ កាល​ថ្ងៃទី​ ១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ភូមិ​អភិវឌ្ឍន៍​សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង បន្ទាប់ពី​ស្ត្រី​រងគ្រោះ​ បាន​នាំ​កូនស្រី​ចូល​ព្រៃ​រក​ដំឡូង តាម​ព្រំដែន​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់សម្លាប់​កន្លងមក ។​

​ហេតុការណ៍​ទា​ហ៊ាន​ថៃ​បាញ់សម្លាប់​កាល​ម៉ោង ១ រសៀល​ថ្ងៃ​ទី ៩ ខែ​ធ្នូ ឆ្នាំ​២០១៤ ចំណុច​អូរ​ថ្ម​ដា ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​លេខ ២៧៨ ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា ស្ត្រី​រងគ្រោះ​ដែល​ទា​ហ៊ាន​ថៃ​បាញ់​សម្លាប់ មានឈ្មោះ ចេម ផន អាយុ​៥៥​ឆ្នាំ​កសិករ មាន​ប្តី​ឈ្មោះ ជិន ចក់ អាយុ​៦៣​ឆ្នាំ មានកូន​ប្រុស​ស្រី ៨ នាក់ ក្នុងនោះ​ស្រី​៣​នាក់ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​ឈ្មោះ ចក់ សុ​កៀត ភេទ​ស្រី​អាយុ​១៦​ឆ្នាំ ជា​កូន​ទី​៦ របស់​ស្ត្រី​រងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ កាល​ថ្ងៃទី ៩ ខែ​ធ្នូ ឆ្នាំ​២០១៤ នាង​និង​ម្តាយ ព្រម​ទាំង​ស្ត្រី​ម្នាក់​ទៀត​ជិតខាង​គ្នា បាន​ដើរចូល​ព្រៃ​រក​ជីក​ដំឡូង តាម​ខ្សែ​បន្ទាត់​ព្រំដែន ពេល​ដើរ​ចូល​ព្រៃ​រក​ដំឡូង វង្វេង​មិន​បានដឹងថា ត្រឹមណា​ទឹកដី​កម្ពុជា ត្រឹមណា​ទឹកដៃ​ថៃ នោះទេ ។  រហូត​ដល់​ថ្ងៃរសៀល ក៏​ឮ​សម្លេង​កាំភ្លើង​បាញ់ប្រ៉ាវៗ​ជា​ច្រើន​គ្រាប់ ពួក​យើង​ទាំង ៣ នាក់​បាន​រត់​រក​ព្រះ​អាយុ​រាងខ្លួន ស្រាប់តែ​ខ្ញុំ និង​មីង​ដែល​ទៅ​ជាមួយ​បាន​មកដល់​ផ្ទះ ហើយ​មិន​ឃើញ​ម្តាយ ក៏​នាំ​បងប្អូន​ទៅរក​មិន​ឃើញ​ម្តាយ​ទៀត ឃើញ​តែ​ស្នាម​ខួរ​និង​សក់ម​នុស្ស បាន​សន្និដ្ឋានថា ម្តាយ​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​សម្លាប់ ក៏​នាំគ្នា​មក​ផ្ទះ​រៀបចំ​ធ្វើ​រោងបុណ្យ​អោយ​គាត់ ។ លុះ​ម៉ោង​១១​យប់ ថ្ងៃទី​១២ ខែ​ធ្នូ សព​ម្តាយ​ត្រូវ​ទា​ហ៊ាន​ថៃ​យក​ឆ្លងកាត់​ព្រៃ​មក​អោយ​ធ្វើ​បុណ្យ ។ សព​ត្រូវបាន​ពិនិត្យ​ឃើញ​ក្បាល​ត្រូវ​គ្រាប់កាំភ្លើង សព ហាក់បីដូច​ទើប​កាយ​ពី​ដី​(​ពី​ផ្នូរ​) មាន​ប្រឡាក់​ដី និង​ឈាម​ខ្សែ​វល្លិ៍​ចង​រុំ​សព ។​

​ក្រុម​អាជ្ញាធរ​បាន​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​សព និង​នាំ​ថវិការ​មួយចំនួន​ចូល​បុណ្យ​ជូន​ក្រុម​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ ៕ ដោយ ព្រំ សំ​

2014_12_16a 2014_12_16b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.