ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់

ចាប់ខ្លួន​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​តាកែវ និង​បក្ខពួក​ម្នាក់​ទៀត ក្នុងករណី​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ជាង​២​គីឡូក្រាម និង​កាំភ្លើងខ្លី​២​ដើម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​-​តាកែវ​)៖ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើ​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ច្រមុះ​ជ្រួក​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្នុងនោះ ភា្ល​មៗ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម ជាមួយនឹង​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​រូប​ខាងលើ​។​

​សមត្ថកិច្ច​បាន​ព​ន្លាត​សមត្ថកិច្ច​ដែនដី​ទៅ​ខេត្ត​តាកែវ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម កាំភ្លើង​២​ដើម និង​ចាប់ខ្លួន​ប្រធានការិយាល័យ​គ្រឿងញៀន នៃ​អាវុធហត្ថ​ខេត្តតាកែវ ជាមួយ​បក្ខពួក​ម្នាក់​ទៀត ដែលជា​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ​។​

​ជនសង្ស័យ​ទី​១៖ ឈ្មោះ ឈុន សុ​មេធា តួនាទី​ជា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ពាក់​ស័ក្ដិ​៤ រស់នៅ​ភូមិ​កំពង់​ហ្លួង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី និង​ទី​២៖ ឈ្មោះ កេ​ន ចាន់​រី ភេទ​ស្រី ភូមិ​គោក​ដូង ឃុំ​ពេ​ជ​សា ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ពន្លាត​ដែនដី ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ បន្ដ​ទៅ​ឆែរ​ឆេរ​ទីតាំង​ពីរ​កន្លែង​ទៀត ដោយ​មួយ​ទីតាំង​នៅ​ផ្ទះជួលរ​បស់​ជនសង្ស័យ​រកឃើ​ញ​ផ្លាកលេខ​ម៉ូតូ​ចំនួន​៣ និង​ទី​តាំងទី​ពីរ​នៅ​ផ្ទះ​របស់​សង្ស័យ​ផ្ទាល់​តែម្ដង ក្នុងស្រុក​អង្គរ​បូរី រកឃើញ​អាវុធ​ខ្លី​អត់​ច្បាប់ ២​ដើម កញ្ឆា​មួយចំនួន និង​ប្រដាក់​ថ្លឹង​គ្រឿងញៀន​មួយចំនួន​ផង​ដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការសួរនាំ ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.