ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ ឯកឧត្តម គឹម វឌ្ឍន​សោភ័ណ និង​លោក​ឧកញ៉ា លី យូ​គៀក ដែល​ឧបត្ថម្ភ​ថវិកា​សរុប ៣​ម៉ឺន​ដុល្លារ ដើម្បី​រួមចំណែក​ប្រយុទ្ធ​នឹង​ជំងឺ COVID-19

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​លិខិត​មួយ​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់ ឯកឧត្តម គឹម វឌ្ឍន​សោភ័ណ និង​លោកជំទាវ ដែល​ឧបត្ថម្ភ​ថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក និង​លោក​ឧកញ៉ា លី យូ​គៀក និង​លោកជំទាវ ដែល​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 ដែល​កំពុង​តែ​គំរាម កំហែង​ដល់​សុខភាព និង​អាយុជីវិត​ប្រជាជន​កម្ពុជា​។​

​សូមបញ្ជាក់​ថា ដើម្បី​ប្រមូល​ថវិកា​សប្បុរសជន ដែល​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 សម្តេច​តេជោ ហ៊ុន សែន បាន​កំណត់​យក​ទីតាំង​ចំនួន ២​កន្លែង សម្រាប់​ទទួល​ស្វាគមន៍​ជំនួយ​សប្បុរស​ជន ក្នុងនោះ​មាន​៖

* កន្លែង​ទី​១៖ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ដែលមាន​សម្តេច​ជា​ប្រធាន ហើយ​មាន​អាស័យដ្ឋាន​នៅ​ក្រសួង​សុខាភិបាល និង​មាន​ឈ្មោះ​មន្ត្រី និង​លេខ​ទូរស័ព្ទ អ្នក​ចាំ​ទទួល​៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨​។​

* កន្លែង​ទី​២៖ គឺ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែល​មាន​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និង​មន្ត្រី​មួយចំនួនទៀត ជា​អ្នក​រង់ចាំ​ទទួល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ជំនួយ​ដែល​នឹង​ត្រូវ​បាន​ផ្តល់​ដោយ​សប្បុរសជន​នេះ រាជរដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ និង​ការពារ​ជីវិត​របស់​ប្រជាជន​កម្ពុជា យើង​។ សម្តេច​សូម​ជូនពរ​ដល់​ជូនរួមជាតិ​ឱ្យ​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ហើយ​នឹង​ចៀសផុត​អំពី​ជំងឺ​ដ៏​កាច​សាហាវ​ដែល​កំពុង តែ​គំរាមកំហែង​ទូទាំង​ពិភពលោក​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.