ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

បង្ក្រាប ករណី​ប៉ុនប៉ង​លួច ( គាស់​សោ​ទ្វារផ្ទះ ) ឃាត់ខ្លួន​យុវជន ២ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី លោក គឺ ប៊ុណ្ណា​រ៉ា​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២0២0 វេលា​ម៉ោង ១0:៣0​នាទី នៅ​ចំណុច​មុខ​សាលាក្រុង​បាត់ដំបង​ស្ថិតក្នុង​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កម្លាំង ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី ប៉ុនប៉ង​លួច ចំនួន 0១ ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ៖
១-​ឈ្មោះ ផុន វ៉ាន់និត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

២-​ឈ្មោះ ជុំ សុខ​ឃឿន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ក្នុងនោះ សមត្ថកិច្ច​បាន​រឹបអូស​សម្ភារៈ​វត្ថុ​តាង រួមមាន ៖
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ចំនួន​0១ គ្រឿង​
– កាំភ្លើង​ជ័រ​ពណ៌​ខ្មៅ​ចំនួន ១​ដើម​
– ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង​
– កាបូប​លុយ​ពណ៌​ខ្មៅ​ចំនួន 1
– កាំបិត​ផ្លែ​ឡា​ម​ពណ៌​ក្រហម​ចំនួន 1 ដើម
– មួកសុវត្ថិភាព​ចំនួន ២

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ ការិយាល័យ​សេនា​ញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ក៏​សាង​សុំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​អនុវត្ត​តាម​និតិ​វី​ធី ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.