ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល​ថ្មី បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​១០ អាណិត្តិទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល​៖ ការចូល​មក​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ថ្មី គឺជា​ការ​បន្ត​និរន្ត​ភាព​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បន្ត​ទៀត​ជំនួស​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ចាស់ ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​កាន់​មុខតំណែង​ថ្មី ជា​នាយករង​ខុទ្ទកាល័យ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធ្វើឲ្យ​មាន​សុខ​ដុមនីយកម្ម​នៅក្នុង​រដ្ឋបាល និង​នយោបាយ​របស់​ខេត្ត​។​

​នេះ​ជា​ការលើកឡើង​របស់ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​១០ អាណិត្តិទី​៣ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្ដាល ដែល​ជា​កិច្ចប្រជុំ​ដំបូង​របស់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ថ្មី ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម គង់ សុភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​នានា​។​

​ឯកឧត្តម​បន្តថា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការពង្រឹង​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រវាង​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ស្ថិត​ក្នុង​រដ្ឋបាល​ឯកភាព​ខេត្ត ហើយ​ក៍​ជា​តួអង្គ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​អោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​ផងដែរ ដើម្បី​រួមគ្នា​ធ្វើ​អោយ​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​នានា​របស់​ខេត្ត ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​មាន​ជំនឿ​ទុកចិត្ត និង​រួម​គ្នា​ធ្វើឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រ​សើ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលខេត្ត គឺជា​ដៃគូ​យ៉ាងសំខាន់​បំផុត​ក្នុង​ការពិភាក្សា ទៅលើ​ការធ្វើ​កំណែទម្រង់​ណាមួយ​របស់​ខេត្ត ពីព្រោះ​បើ​គ្មាន​ការពិភាក្សា ឯកភាព​ជាមួយ​គ្នា​នោះ​ទេ​គឺ​មិន​អាច​សម្រេច​បាន​ចេញ​ជា​លទ្ធផល​នោះ​ទេ ។​
​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ចំនួន​១០ សំខាន់ៗ ដែល​ត្រូវបាន​លើកយក​មក​ពិនិត្យ ពិភាក្សា និង​អនុវត្ត​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.