ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

មន្ត្រីនគរបាល នៃ​ស្នងការ​នគរបាល​ខេត្ត​កែប ចំនួន​៣០៣ ត្រូវបាន ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្តិ និង ចែក​ជូន​ប័ណ្ណ​សរសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០ ស្នងការ​នគរបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង និង​ប្រគល់​បណ្ណ​សរសេីរ ជូន​មន្ត្រីនគរបាល​ខេត្ត​កែប ចំនួន​២៩​រូប បំពាក់​ឋានន្តរស័ក្កិ​ចំនួន ១៨​រូប និង​ប្រគល់​ប័ណ្ណសរសើរ​ចំនួន ២៥៦ រូប ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឧត្តមសេនីយ៍ វរៈសេនីយ៍​ប្រតិភូ​អមដំណើរ លោក​ប្រធាន​សាលាដំបូង​ខេត្តកំពត កែ​បលោក​ព្រះរាជអាជ្ញារង លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត នាយការិយាល័យ អធិការ​ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​ជា​ច្រេី​ន​រូប ។​

​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​លេីកទឹកចិត្ត និង​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើ​រនា​ពេលកន្លងមក ហើយ​ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​កងកម្លាំង​នគរបាល​គ្រប់​ជាន់ថ្នាក់ ពិសេស​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​ចូលរួម​ការពារ​សុខសន្តិភាព ត្រូវមាន​ឥរិយាបទ​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ ផ្តល់​សេវា​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា និង​ត្រូវ​បន្ត​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព បន្ថែម​ពី​នេះ​ត្រូវ​គោរព​ឱ្យបាន​មុឺងម៉ាត់ វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ដើម្បី​ក្លាយខ្លួន​ជា​មន្ត្រី​គំរូ មាន របៀបរបប​ការងារ​ល្អ ឆ្លើយតបបាន​សំណូមពរ​ការងារ​បច្ចុប្បន្ន​នេះ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.