ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អភិបាលខេត្ត​កណ្តាល ចុះ​ពិនិត្យ​បន្ទប់​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ដើម្បី​ត្រៀម​បង្ការ​ក្នុងករណី មាន​អ្នក​ឆ្លង​ជំងឺ​covid-19 កើតឡើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល​៖ នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត រួមជាមួយ​លោក​អភិបាលស្រុក ក្រុង ទាំង​១១ បាន​ចុះ​ពិនិត្យ​ការរៀបចំ ត្រៀម​ការការពារ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​covid-19 នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល បានអោយដឹងថា ខេត្ត​កណ្ដាល​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការទទួលយក​អ្នក​ឆ្លង​ជំងឺ​covid-19 ដោយ​បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​ព្យាបាល និង​បន្ទប់​សម្រាប់​អ្នកជំងឺ អោយ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព និង​មិន​អាច​ទៅ​ចម្លង​អ្នក​ដទៃ​បាន និង​ធ្វេី​ការពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​នេះ​ផងដែរ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ណែនាំ​ដល់​អភិបាល ស្រុក ក្រុង ទាំងអស់​ត្រូវ​ត្រៀម​ឧបករណ៍ បន្ទប់ និង​ពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក ក្នុង​មូលដ្ឋាន​របស់​ខ្លូន ដេ​ី​ម្បី​ត្រៀម​ទទួល​អ្នកជំងឺ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​covid-19​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រក្សា​អនាម័យ ជាប្រចាំ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ ក្រសួង​សុខាភិបាល ហេ​ី​យ​បើសិន​បងប្អូន​នៅតាម​មូលដ្ឋាន​មាន​ការសង្ស័យ​ដូចជា​កម្តៅ​ក្នុង​ខ្លួុ​នក្តៅ​លើសពី​37​អង្សា អាច​អញ្ជើញ​មក​ពិនិត្យ និង​ពិគ្រោះ​ជា​មួុយ លោក​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យបង្អែក​ជ័យ​ជំនះបាន និង​មន្ទីរពេទ្យ​ដែល​នៅ​ជិត ដែល​មាន​ឯកទេស​ត្រឹមត្រូវ និង​ឧបករណ៍​គ្រប់គ្រាន់​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា មកទល់ពេលនេះ នៅ​ខេត្ត​កណ្តាល​មិនទាន់​មាន​វត្តមាន​ជំងឺ​covid-19​នៅឡើយ​ទេ​ក្នុង​ទឹកដី​ខេត្ត​កណ្តាល​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ជូន​ប្រជាព​ល​រដ្ឋ នូវ​ព័ត៌មាន​ដែល​កំពុង​មាន​ជាក់ស្ដែង និង​ត្រូវ​នាំគ្នា​យកចិត្តទុកដាក់​ទប់ស្កាត់​នូវ​រាល់​ព័ត៌​មាន​ក្លែងក្លាយ​ដែល​ទទួ​លបាន​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​ការផ្សាយ​នោះ​ធ្វើឱ្យ​សាធារណជន​មាន​ការយល់ច្រឡំ មាន​ការភ័យខ្លាច​នៅក្នុង​ខេត្ត​ក៏​ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូល​ផង​ដែរ​៕
​ប្រភព ៖ ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.