ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា បច្ចុប្បន្ន គឺ​បាន​នឹង​កំពុង​ផ្តល់​ឱកាស សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព កងយោធពល​ខេមរភូមិន្ទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៩ ខែ​មីនា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល ជំនាញ​អង្គរក្ស​ពិសេស​ជំនាន់​ទី​២៥ វគ្គ​ហ្វឹកហ្វឺន​ត្រួតពិនិត្យ​ថែទាំ​បច្ចេកទេស​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​រថក្រោះ​- រថពាសដែក និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹក ហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស ភ្នំ​ស្រង់ ស្ថិតក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។​

​មានប្រសាសន៍​សំណេះសំណាល ទៅ​កាន់​អង្គពិធី ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក មេបញ្ជាការ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​អង្គរក្ស ក៏ដូចជា​គណៈ​គ្រប់គ្រង​វគ្គ ក្រុម​យោធា​ចារ្យ ដែល​បាន​រៀបចំ​អនុវត្ត​ផែនការ​កម្មវិធី​ហ្វឹកហ្វឺន​ដ៏​មាន​សារៈសំខាន់​នេះ ជាពិសេស​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ច្នៃប្រឌិត និង​ការប្រើប្រាស់​បទពិសោធន៍ រួម​ទាំង​ជំនាញ​ក្នុង​ការថែទាំង​បច្ចេកទេស ដើម្បី​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ ធ្វើយ៉ាងណា​ធានា​ឱ្យ​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ អាច​ដំណើរការ​ទៅ​បាន​ដោយ​ជោគជ័យ​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ក៏បាន​លើកឡើង​ថា វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ ពិតជា​បាន​ឆ្លើយតប​ទៅនឹង​គោលបំណង និង​សំណូមពរ​ភារកិច្ច​លើ​ការងារ​ហ្វឹកហ្វឺន ស្របតាម​ផែនការ​របស់​អគ្គបញ្ជាកា​រដ្ឋា​ន នៃ​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​តម្រូវការ​ចាំបាច់​ដើម្បី​បំពេញ​ភារកិច្ច​ស្នូល​របស់​អង្គភាព ក្នុង​ការធានា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការត្រៀម​ចូលរួម​ក្នុង​ប្រតិបត្តិ​ការការពារ​បូរណភាព​ទឹកដី ការពារ​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​។ សូម​បន្ត​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឱ្យមាន​ការហ្វឹកហ្វឺន​ជាប្រចាំ ពីព្រោះ​ក្រៅពី​ជួយ​ដល់​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព ការហ្វឹកហ្វឺន​ក៏​បម្រើ​ដល់​ការសាកល្បង​ប្រើប្រាស់ និង​ថែទាំ​បច្ចេកទេស​សម្ភា​រគ្រឿង​បំពាក់ ធានាបាន​នូវ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការជាក់ស្តែង​។​

​លោក​មេបញ្ជាការ ក៏​ចូលរួម​អបអរសាទរ ចំពោះ​សមិទ្ធផល​អគារ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ជាពិសេស​នៅលើ​ភូមិសាស្ត្រ ដែល​មាន​លក្ខណៈ​អំណោយផល និង​ប្រកបដោយ​សក្តានុពល​នេះ ទន្ទឹម​នឹង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង និង​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ ពី​ព្រោះ​ការ​ប្រែក្លាយ​ទីតាំង​នេះ ដែល​សំបូរ​ទៅ​ដោយ​កាល​សំណល់​ជាតិ​ផ្ទុះ បន្សល់ទុក​ដោយសារ​សង្គ្រាម ឱ្យក្លាយ​ទៅ​ជា​មូលដ្ឋាន​ហ្វឹកហ្វឺន​មួយ​ដ៏​សំខាន់ សម្រាប់​កិច្ច​ការពារ​ជាតិ គឺ​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ឡើយ និង​សូម​អរគុណ​ផង​ដែរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ផ្តល់​ការ​សហការ​គាំទ្រ បម្រើ​ដល់​ការអភិវឌ្ឍ​របស់​កង​យោធពលខេមរភូមិន្ទ ដែល​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដោយ​ឈរ​លើ​បុព្វហេតុ​រួម គឺ​ការកសាង​មូលដ្ឋាន​ដើម្បី​ការពារជាតិ ហើយ​ទស្សនវិស័យ​នៃ​ការ​ការពារជាតិ​យូរអង្វែង សំខាន់ គឺ​ការកសាង​មូលដ្ឋាន​នៃ​ការហ្វឹកហ្វឺន​នេះឯង​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក បានបញ្ជាក់​ថា គោលដៅ​សំខាន់​ពីរ នៃ​គោលនយោបាយ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល គឺ​ការធ្វើឱ្យ​មាន​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​។ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដែល​កម្ពុជា កំពុង​មាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​បាន​និង​កំពុង​ផ្តល់​ឱកាស សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព កងយោធពល​ខេមរភូមិន្ទ​។ ដូច្នេះ ក្នុងនាម​ជា​កងយោធពល​ខេមរភូមិន្ទ យើង​ត្រូវ​រក្សា​ជំហរ​ឱ្យ​បាន​ច្បាស់លាស់ គឺ​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​ទឹកដី ការពារ​សុខសន្តិភាព ជូន​មាតុភូមិ និង​ប្រជាពលរដ្ឋ​យើង​។​

​ជា​កិច្ចបញ្ចប់ លោក​មេបញ្ជាការ ក៏​សូម​វាយតម្លៃ​ខ្ពស់​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​សុទិដ្ឋិនិយម ចំពោះ​រាល់​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កម្ពុជា​ជាមួយ​នឹង​រដ្ឋាភិបាល និង​កងទ័ព​នៃ​ប្រទេស​ភាគី​មិត្ត ដែល​តែង​បាន​ជួយ​ជ្រោមជ្រែង​ដល់​កង​យោធពលខេមរភូមិន្ទ ក្នុង​នោះ​សូម​អរគុណ​ដល់​ភាគី​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​, បណ្តា​ស្ថាប័ន​ជាតិ​, កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​, ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​, និង​សប្បុរសជន​ទាំងអស់ ដែល​តែង​បាន​ផ្តល់​នូវ​កិច្ចសហការ​ស្អិតរ​មួ​ត និង​បាន​ចូលរួម​ចំណែក​ជួយឧបតម្ថ​គាំទ្រ​ដល់​បញ្ជាការដ្ឋានអ​ង្គ​រក្ស ក្នុង​បុព្វហេតុ​ការពារជាតិ ការពារ​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ និង​សកម្មភាព​មនុស្សធម៌​ជាច្រើន និង​ជាប់​ជាប្រចាំ​តាំងពីដើម​រៀងមក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.