ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

​សិក្ខាសាលា​អន្តរជាតិ​សម្ព័ន្ធ​តំបន់ដីសើម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ​មករា ឆ្នាំ​២០១៦​នេះ មាន​បើក​អង្គ​សិក្ខា សាលា ស្តីពី​ការគ្រប់គ្រង​តំបន់ដីសើម ដោយ​បាន​ផ្តោត​ទៅលើ​យន្តការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ជា​លក្ខណៈ វិទ្យាសាស្ត្រ និង ការអនុវត្ត​ល្អ សំដៅ​ក្នុង​ការគ្រប់គ្រង​តំបន់ដីសើម នៅតាម​តំបន់​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព ។ អង្គសិក្ខាសាលា​អន្តរជាតិ​សម្ព័ន្ធភាព​តំបន់ដីសើម​នេះ រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​ជា​ម្ចាស់ផ្ទះ​រវាង​នាយកដ្ឋាន អភិរក្ស​តំបន់ដីសើម​ទឹកសាប នៃ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​និង អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន និង វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជា​អាស៊ី​ដែល​មាន​រយៈពេល​៣​ថ្ងៃ ។​

​អង្គ​សិក្ខាសាលា​នេះ គឺជា​វេទិកា​មួយ សម្រាប់​ជួបជុំគ្នា នៃ​បណ្តាញ​សម្ព័ន្ធភាព​តំបន់ដីសើម​ក៏​ដូចជា​អ្នក ជំនាញ​លើ​ការគ្រប់គ្រង​ដី​សើ​ម ពី​បណ្តា​សង្គម​ស៊ីវិល ស្ថាប័ន​រាជរដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​ទាំង​វិស័យ​ឯកជន អ្នក ស្រាវជ្រាវ​អ្នករៀបចំ​គោល​នយោបាយ​ព្រមទាំង​ធ្វើការ​ពិភាក្សា និង ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ ពី​តំបន់​មួយ ទៅ​តំបន់​មួយ​ជាពិសេស នូវ​បទពិសោធន៍​ល្អៗ​ពី​គ្នា​ដើម្បី​ជា​ទុន​ក្នុង​ការគ្រប់គ្រង​តំបន់ដីសើម​និង​ចូលរួមចំណែក ក្នុង​ការអភិរក្ស និង ការគ្រប់គ្រង​ឲ្យបាន​ប្រកបដោយ​និរន្តរភាព ក្នុង​ការប្រើប្រាស់​ប្រកប​ដោយ​ភាព​ឆ្លាត​សំដៅ​លើក កម្ពស់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង ការរស់នៅ​ប្រកបដោយ​ចីរភាព​ជូន​ដល់​ប្រជាពលរដ្ឋ ។ ដូច្នេះ​ការថែរក្សា​ការពារ​តំបន់ដីសើម​គឺជា​ការឆ្លើយតប​ទៅ​និង​ការប្រែប្រួល​អាកាសធាតុ ហើយ​ការអភិរក្ស​និង ការ គ្រប់គ្រង​តំបន់ដីសើម គឺជា​ភារកិច្ច​សម្រាប់​យើងទាំងអស់គ្នា​ចូលរួម ។​

​អង្គ​សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯ​.​ឧ​បណ្ឌិ​តយឹម គឹមស៊ាន​រដ្ឋលេខាធិកា​រ​ក្រសួង បរិស្ថាន ឯ​.​ឧ​គឹម ឆៃ​ហៀ​ង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោក​បណ្ឌិត Sivanappan Kumar អនុប្រធាន​កិច្ចការ​អប់រំ នៃ​វីទ្យាស្ថាន​បច្ចេកវិជ្ជា​អាស៊ី របស់​ប្រទេស​ថៃ​ដោយ​មាន​បណ្តា​អស់លោក លោក ស្រី​ជា​មន្ត្រី​បរិស្ថាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង អឺរ៉ុប រួម ទាំង​អង្គការ​មួយចំនួន​ផង​ដែរ​៕

​ដោយ (​លុច ណា​ម​)
​

2016_01_21ch (1)

2016_01_21ch (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.