ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

​រដ្ឋមន្ត្រី វង សូ​ត អញ្ជើញ​ក្នុង​ពិធីបុណ្យ​ផ្កា​មហា​សាមគ្គី កសាង​ឧបដ្ឋានសាលា​១​ខ្នង នៅ​វត្ត​មង្គល​វន្ដ​ទី​២ ដើម្បី​ទុក​សម្រាប់ឲ្យ​ពុទ្ធបរិស័ទ​គោរពបូជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យផ្កា​មហា​សាមគ្គី ដើម្បី​កសាង​ឧបដ្ឋានសាលា​១​ខ្នង នៅ​វត្ត​មង្គល​វន្ដ​ទី​២ ហៅ​វត្ត​ស្ទឹងតូច ស្ថិតក្នុង​ភូមិ​ស្ទឹងតូច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០២០​។​

​ឧបដ្ឋាន​សាលា​ថ្មី​១​នេះ បានចាប់ផ្ដើម​ដំណើរការ​កសាង នៅ​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​។ គិត​មកដល់​បច្ចុប្បន្ន សម្រេច​លទ្ធផល បាន​ប្រមាណ​១០% ចំណាយ​ថវិកា​អស់​ចំនួន ៤៣,០៥៨,០០០​រៀល និង​៧,៥៩៩ ដុល្លារ​អាមេរិក​។ ក្នុងឱកាស​នោះ លោក វង សូ​ត បាន​លើកឡើង​ថា ការកសាង​នេះ​គឺ​ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​ជាទី​សេ​នាសនៈដ្ឋាន គោរពបូជា​។​

​ការកសាង​នេះ បាន​ធ្វើឡើង ក្រោយ​ពិនិត្យឃើញ ឧបដ្ឋាន​សាលា​ដែល​កសាង​រួច​យូរ​ឆ្នាំ​មកហើយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ក្រោម​ការផ្ដួចផ្ដើម​ពី​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី បាន​សម្រេច​ផ្ដួចផ្ដើម​កសាង​ឧបដ្ឋាន​សាលា​ថ្មី​១​ខ្នង ធ្វើ​ពី​បេតុង​ប្រគេន និង​ជូន​ដល់​ព្រះចៅអធិការ គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ​ក្នុង​តំបន់​នេះ​។​
​លោក លី សុភា​លីន អភិបាល​ស្រុក​ពញាក្រែក បានបញ្ជាក់​ថា «​វត្ត​មង្គល​វន្ដ​ទី ២» ហៅ​វត្ត​ស្ទឹងតូច ត្រូវបាន​រៀបចំ​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៩២ លើ​ផ្ទៃដី​ប្រមាណ​១៧,០០០ ម៉ែត្រការ៉េ និង​ឆ្លង​ការគ្រប់គ្រង និង​ដឹកនាំ​កសាង​សមិទ្ធផល​របស់​ព្រះគ្រូ​ចៅអធិការ​ចំនួន​៩​ព្រះអង្គ​។​

​លោក លី សុភា​លីន បាន​បន្ថែមថា ការផ្ដួចផ្ដើម​កសាង​ចេញពី​ស្ថានភាព​ដី​ទទេរ ដែល​ទទួលបាន​ពី​ការបរិច្ចាគ​របស់​ប្រជាពលរដ្ឋ ដែល​មាន​សទ្ធា​ជ្រះថ្លា ជាមួយ​ព្រះពុទ្ធសាសនា អាជ្ញាធរ​មូលដ្ឋាន​រួម​និង​បងប្អូន ប្រជាពលរដ្ឋ ក្នុង​តំបន់​នេះ បាន​គៀងគរ​នូវ ធនធាន​ពី​សំណាក់​ថ្នាក់ដឹកនាំ ពុទ្ធ​បរិស័ទ្ធ ជិត​ឆ្ងាយ​កសាង​បាន​សមិទ្ធផល​នានា យ៉ាងច្រើន​ជា​បន្ដបន្ទាប់​។​

​ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​គិតគូរ​ខ្ពស់​ពី​សំណាក់ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ជាមួយ​សប្បុរសជន ជិត​ឆ្ងាយ ទាំង​ក្នុង និង​ក្រៅ ប្រទេស ព្រះវិហារ ១ ខ្នង មាន​ទំហំ ២៤ គុណ​១៧ ម៉ែត្រ បាន​កសាង​រួចរាល់ និង​រៀបចំ​ពិធីបុណ្យ កាត់​ឫស​សីមា​និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​សម្ដេច ហេង សំរិន ប្រធាន រដ្ឋសភា​នៃ​កម្ពុជា និង​សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ។​

​ក្នុងឱកាស​នោះ​ផងដែរ រដ្ឋមន្ត្រី វង សូ​ត និង​លោកស្រី បាន​ពាំនាំ​នូវ​បច្ច័យ​ចូលរួម​បុណ្យ​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ចំនួន​២០​លាន​រៀល និង​បច្ច័យ​របស់​រដ្ឋមន្ត្រី និង​លោកស្រី​ផ្ទាល់​ចំនួន​២០​លាន​រៀល ចូលរួម​ពិធីបុណ្យ និង​បាន​ឧបត្ថម្ភ​លោកគ្រូ អ្នកគ្រូ​១០​នាក់ ក្នុង​ម្នាក់​ទទួលបាន​៣​ម៉ឺន​រៀល សិស្សានុសិស្ស​ចំនួន​១៥០​នាក់ ក្នុង​ម្នាក់​ទទួលបាន​១​ម៉ឺន​រៀល យុវជន​កាកបាទក្រហម​កម្ពុជា កាយ​រឹទ្ធ​ជាតិ​កម្ពុជា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន​៦០​នាក់ ក្នុង​ម្នាក់​ទទួលបាន​១​ម៉ឺន​រៀល និង​កងកម្លាំង​ការពារ​ចំនួន​៣០​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.