ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

លោក​ ឡុង វិបុល អភិបាល​ក្រុង ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​សែន​មនោ​រម្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី​៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​សែន​មនោ​រម្យ ដែល​ដឹកនាំ​ដោយ​លោក ឡុង វិបុល បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ អោយ​រៀបចំ​រើ​តូប ដែល​តាំង​លក់​ចូល​ចំណីផ្លូវ ដើម្បី​អាជ្ញាធរ​អាច រៀបចំ​ធ្វើ​ប្រព័ន្ធ​លូ​ទឹក ជូន​ប្រជាពលរដ្ឋ ដែល​នៅ​តាម​បណ្តោយ​ផ្លូវ ក្រោយ​ផ្សារ​សែន​មនោ​រម្យ ដែល​គេ​ហៅថា ផ្លូវ​គុម្ព​ឬ​ស្សី​នោះ ដែល ធ្វើឡើង​នៅ ព្រឹក​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ​២០១៦​។

​ក្នុង​នោះ​អាជ្ញាធរ​ក្រុង​ក៏​បាន​សួរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ ការណែនាំ​នោះ​គឺ ប្រជាពលរដ្ឋ​ត្រូវ រៀបចំ​សណ្តាប់ធ្នាប់ ដោយ រុះរើ​តូប​ថយក្រោយ ដើម្បី កុំអោយ​ពេលដែល​អាជ្ញាធរ​ចុះ ធ្វើ​លូ មាន​ការប៉ះពាល់ ក្នុង​ការជីក ក​កាយ​ដី​នៅ​ចំណីផ្លូវ​នោះ​។​

​ប្រជាពលរដ្ឋ​នៅ​ទីនោះ បានអោយដឹងថា កន្លងមក ផ្លូវ​ក្រោយ​ផ្សារ​នោះ មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ យ៉ាងខ្លាំង ជាពិសេស​នៅ​រដូវ ភ្លៀង​ធ្លាក់ មាន​ការដក់​ទឹក  បង្ករ​ជា​ភក់​ច្រំ​លំបាក​ធ្វើដំណើរ ។ ពេល​ម៉ូតូ​ឡាន​ឆ្លងកាត់ សាចទឹក​ដាក់​ពួកគាត់ ដែល​ជា​អ្នកលក់ដូរ ហើយក៏ ប៉ះពាល់​ដល់​ទំនិញ​ពួកគាត់ ដែល​លក់​តាម​ចិញ្ចើម​ផ្លូវ​នោះ​។​

​ភាពលំបាក​ទាំងនោះ​ត្រូវបាន​កាត់បន្ថយ ជំនួស​ដោយ​ភាព​រីករាយ ងាយស្រួល​ធ្វើ​ដំណើរ ព្រោះ​ផ្លូវ​ធ្វើ​ថ្មី​នោះ ជា​ថ្នល់​ចាក់​កៅស៊ូ មិន​មាន​ដក់​ទឹក ដូច​មុន​ទេ​ជា​ហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ នៅ​ទីនោះ សប្បាយរីករាយ​អបអរសាទរ​។​

​យ៉ាងណាក៏ដោយ អភិបាលក្រុង​សែន​មនោ​រម្យ លោក ឡុង វិបុល បានអោយ​ដឹង​ដែរ​ថា កន្លង​មក​ផ្លូវ​ក្រោយ​ផ្សារ​នេះ ពិបាក​ធ្វើ​ការអភិវឌ្ឍ​ន៍​ដោយសារ​ប្រជាពលរដ្ឋ គាត់​សង់​តូប​ចូល​ចំនី​ផ្លូវ​ច្រើន ប៉ុន្តែ ក្រោយមក​ដោយសារ​មាន​ការសហការ​ល្អ ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​ក្រុង បាន​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវ​នោះ បាន​ដោយ​ជោគជ័យ ផ្លូវ​នោះ មាន​ប្រវែង ២៨០ ម៉ែត្រ ជា​ផ្លូវ​ក្រវាត់ ផ្សារ​សែន​មនោ​រម្យ​៕  ​

ដោយ ៖ ហេង ចំណាប់​

 

ret-(5) ret-(2) ret-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.