ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​រដ្ឋបាល​ស្រុក​ពញាឮ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ លោក ថន សុ​វណ្ណា អភិបាល នៃ​គណៈ​អភិបាល ស្រុក​ពញ្ញាឮ និង​លោកស្រី​ជា​ភរិយា និង​លោកស្រី​ជំទាវ សេង​វណ្ណ​សាយ​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមា​នារីៗ លោកស្រី មេឃុំ ស្មៀន​ជំទប់ មេភូមិ អនុ​ភូមិ និង​អ្នកពាក់ព័ន្ធ​សរុប​ចំនួន ២១៦ នាក់​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ហង្ស ចន្ថា ប្រធាន​អនុសាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អាន​ព្រះរាជសារ​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» ជូន​ដល់​អង្គពិធី​។​

​លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​លើកឡើង សំណេះសំណាល ក្នុងឱកាស ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា នេះ​ថា​ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​ស្រុក​ពញាឮ តែងតែ​ប្រារព្ធ​ពិធី​ខួប​៨​មីនា​ជា​រាងរាល់ឆ្នាំ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា មាន​គោលបំណង រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វ​បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិ​សិរី​ភាព និង​តួនាទី ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម ។​

​សំខាន់​ជាង​នេះ​ទៀត ទិវា​នេះ​ផ្តល់ឱកាស​ឲ្យ​យើង​ទាំងអស់​គ្នា​នា​សម័យ​បច្ចុប្បន្ន អាច​ឆ្លុះបញ្ចាំង និង​អបអរសាទរ ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ក្នុង​ការលើកកម្ពស់ ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុងនាម​ខ្ញុំ សូម​គាំទ្រ​លើ​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» បាន​រំលេច​ពី​តម្លៃ​សុខសន្តិភាព និង​អរគុណ​សន្តិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ថែរក្សា​សន្តិភាព​ឲ្យនៅ​គង់វង្ស​យូរអង្វែង​ឆ្ពោះទៅមុខ​ទៀត​។

​លើសពីនេះ​ទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រទេស​កម្ពុជា​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នៅលើ​ពិភពលោក និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេសជិតខាង ជាប់​ព្រំដែន កសាង​តំបន់​ព្រំដែន ជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។​

​លោក ថន វណ្ណា អភិបាលស្រុក​ងា​ឮ​បាន​បញ្ជាក់​ប្រាប់ អ្នក​សារព័ត៍មាន​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់ លើកកម្ពស់​ស្ត្រី​ក្នុងនោះ បាន​ដាក់បញ្ចូល​ស្ត្រី​ទៅ​បម្រើ​ការងារ​នៅតាម​ស្ថាប័ន មន្ទីរ ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់ថ្នាក់ ក៏​ដូច​ក្នុង​ជួរ កងកម្លាំងប្រដាប់អាវុធ​ផងដែរ ដើម្បី​ចូលរួម​ចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ពោល​គឺ​ស្ត្រី​អាច​បំពេញ​ការងារ​បាន​គ្រប់បែប​យ៉ាង​ដូច​បុរស និង​មាន​ភាព​អត់ធ្មត់​ជាង​បុរស​។​

​ក្នុងឱកាស​នោះ លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការដ្ឋាន​សួង​ធនធានទឹក​នឹង​អុតុនិយម ក៏​បាន​ជូន​ប្រាក់​១០០០០០​រៀល​(​ដប់​មឺ​នរៀល​) និង​ថ្នាំពេទ្យ​ព្យាបាល​ក្រពះ​មួយ​ដប​ដល់​បងប្អូន​ជា​នារី ដែល​បាន​ចូលរួម​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០២០​នេះ ដោយ​ក្តី​សប្បាយរីករាយ​៕
​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.