ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើក​កិច្ចប្រជុំ​ជួរ​បញ្ជាការ ដើម្បី​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ស្វាយរៀង​៖ រសៀល​ថ្ងៃ​ពុធ ទី​០៤ ខែ​មីនា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បានរៀបចំ​កិច្ចប្រជុំ​ជួរ​បញ្ជាការ​។ ពិធី​នេះ​ក្រោម​អធិបតីភាព​លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​មេបញ្ជាការរង លោក​នាយ​រង​សេនាធិការដ្ឋាន លោកនាយ​ការិយាល័យ​។

​ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ មានប្រសាសន៍​ណែនាំ​ក្នុង​អង្គប្រជុំ រួមមាន​ពង្រឹង​បណ្ដាញ​ក្ដាប់​យក​ព័ត៌មាន ឬ​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បង្ក​ឱ្យ​វឹកវរ​ដល់​សង្គម​នៅ​ជុំវិញ​ខេត្ត​, ពង្រឹង​ការងារ​តាម​ជំនាញ​របស់​ខ្លួន​បន្ថែម​, បន្ដ​ការស្រាវជ្រាវ​មុខសញ្ញា​បទល្មើស​, បញ្ហា​ការ​ស្នាក់នៅ​ការហូបចុក និង​ការធ្វើ​អនាម័យ​, ត្រូវ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​បន្ថែម​, ពង្រឹង​វេន​ប្រចាំ​បញ្ជា​ប្រចាំថ្ងៃ និង​រៀបចំ​ផែនការ​ការពា​រ​សង្ក្រាន​ឆ្នាំ​២០២០​។

​ជា​ចុងក្រោយ​លោក ឧត្តមសេនីយ៍ ក៏​បាន​ផ្ដាំផ្ញើ និង​ជូនពរ​ដល់​នាយទាហាន នាយទាហានរង​ទាំងអស់​មាន​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​គ្រួសារ គ្រួសារ​រកស៊ី​ទទួលទាន​មាន​បាន​គ្រប់ៗ​គ្នា ជាពិសេស​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.