ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

លោក ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត យកចិត្តទុកដាក់​ក្នុង​ភារកិច្ច​ការងារ ពិសេស​ការធ្វើ​និង​ជួសជុល​ផ្លួវ​ទូទាំង​ខេត្ត​ប៉ៃលិន​

លោក ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត យកចិត្តទុកដាក់​ក្នុង​ភារកិច្ច​ការងារ ពិសេស​ការធ្វើ​និង​ជួសជុល​ផ្លួវ​ទូទាំង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោក ឌឹន គឹម ប្រធាន​មន្ទីរ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត មានការ​សាទរ​យ៉ាង​ក្រៃ​លេង ពិសេស​ការធ្វើ​ផ្លួវ និង​ជួសជុល​ផ្លួវ ទាំង​ក្រុង និង​ជនបទ ធ្វើឲ្យ​ពួកគាត់​មាន​ការធ្វើ​ដំណើរទៅម​ក​ស្រួល ពិសេស​ការដឹក​កសិផល​ផ្សេងៗ​។ ជាក់ស្តែង​ផ្លួវលំ​មួយ​ខ្សែ​ដែល​កំពុង​ធ្វើ​បណ្តើរៗ មាន​ប្រវែង​៥៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​២​ភូមិ មាន​ភូមិ​ចំកា​រកា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា ដែល​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នេះ​តែម្តង ។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ផ្លួវ​លំនេះ ឲ្យដឹងថា​៖ ផ្លួវ​មួយ​ខ្សែ​នេះ​ជា​ផ្លួវ​ចាស់​តាំងពី​យូរយារម​ក​ហើយ វា​មាន​ការលំបាក់​ខ្លាំង​ក្នុង​ការធ្វើដំណើរ និង​ដឹក​កសិផល​ដែល​ទ​ទូល​បាន​ពី​ចំការ  ។ ដូច្នោះ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុង​វេទិការ​សាធារណៈ​ថ្នាក់ជាតិ ពួកគាត់​បាន​លើក​ជា​សំណូមពរ ឲ្យ​គណៈអធិបតី និង​ថ្នាក់ដឹកនាំ​ខេត្ត មេត្តា​ជួយ​ធ្វើ​ផ្លួវ​នេះ ឲ្យ​ពួកគាត់​ផង ព្រោះ​វា​មាន​សារសំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ​របស់​ពួកគាត់ ហើយ​ផ្លួវ​នេះដែរ ជា​ផ្លួវត​ភ្ជាប់​មក​ផ្លួវជាតិលេខ​៥៧ ផងដែរ ។ នៅ​ថ្ងៃ​នេះ​ពួកគាត់​មាន​ការពេញចិត្ត​យ៉ាងខ្លាំង ដែល​អាជ្ញាធរ​ខេត្ត ពិសេស​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​ធ្វើ​ផ្លួវលំ​នេះតាម​សំណូមព​ររបស់​ពួកគាត់ ធ្វើឲ្យ​ពួកគាត់ ស្រួល​ក្នុង​ធ្វើដំណើរ​ទៅ​មក ពិសេស​ការដឹក​កសិផល​ផ្សេងៗ ហើយ​ពួកគាត់​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ពិសេស​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​រាល់​ការលំបាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។​

​លោក សំ ភួង ចៅសង្កាត់​ទូល​ល្វា បានឲ្យដឹងថា​៖ ផ្លួវ​នេះ​មាន​ប្រវែង​៥៥០​ម៉ែត្រ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ឆ្លងកាត់ គឺ​ភូមិ​ចំកា​រកា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា​។ ហើយ​ផ្លួវ​មួយ​ខ្សែ​នេះ​ជា​ផ្លួវ​ចាស់ វា​សំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ និង​ដឹក​កសិផល  ណាមួយ​ជា​ផ្លួវត​ភ្ជាប់​ជាមួយ​ផ្លួវជាតិលេខ​៥៧​ទៀតផង ។​

​លោក ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​មាន​ប្រសា​ស​ន៏​ថា​៖ ផ្លួវ​នេះ​មាន​ប្រវែង​៥៥០​ម៉ែត្រ ដែល​មាន​ទទឹង​១២​ម៉ែត្រ ដោយ​ចាក់​ក្រួស​ល្បាយ​ថ្មភ្នំ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ឆ្លងកាត់ គឺ​ភូមិ​ចំកា​រកា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា​។ ហើយ​ផ្លួវ​មួយ​ខ្សែ​នេះ​ជា​ផ្លួវ​ចាស់ វា​សំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ និង​ដឹក​កសិផល​របស់​ពួកគាត់ ហើយ​ជា​ផ្លួវតា​ភ្ជាប់​ផ្លួវជាតិលេខ​៥៧​ផងដែរ ។

​ការធ្វើ​ផ្លួវ​នេះ​គឺ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង ក្នុង​វេទិការ​សាធារណ​ថ្នាក់ជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ ហើយ​ផ្លួវ​នេះ​ជា​កញ្ចាប់​ថវិកា​របស់ក្រ​សួង​សាធារណៈការ និង​ដឹកជញ្ជូន ចំនួន​១៨០​លាន​រៀល រួចរាល់​នៅ​ដំណាច់ឆ្នាំ​២០១៤​នេះ​តែម្តង ៕

2014_12_11a (4) 2014_12_11a (5) 2014_12_11a (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.