ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​នាវា Westerdam នឹង​ចាកចេញ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​យប់​នេះ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះសីហនុ​៖ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានអោយដឹងថា នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នាវា​ទេសចរណ៍ Ms Westerdam ដែល​មាន​មូលដ្ឋាន​មកពី​សហរដ្ឋអាមេរិក នឹង​ចាកចេញ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា និង​បន្ត​ឆ្ពោះទៅ​កាន់​កំពង់ផែ Manila ក្នុង​ប្រទេស​ហ្វីលីពីន មុន​នឹង​បន្តដំណើរ​ទៅកាន់​គោលដៅ​ប្រទេស​ដើម​វិញ​។​

​សូមជម្រាបថា ការចាកចេញ​របស់​នា​វា​នេះ ក្រោយ​បញ្ចប់​ការងារ​ផ្ទេរ​អ្នកដំណើរ​ទេសចរណ៍​ចំរុះ​ជាតិ​សាសន៍​ជាង ២,០០០​នាក់ តាម​ច្រក​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​កំណើត​វិញ ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​អោយ​នាវា​នេះ ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លងទៅ ក្នុង​ការងារ​មនុស្ស​ធ​ម៍ ដើម្បី​ជួយសង្គ្រោះ​អ្នក​ទេសចរណ៍​ទាំងអស់ ដែល​នៅ​លើ​នាវា​ជាង​១០​ថ្ងៃ លើ​ផ្ទៃ​សមុទ្រ ក្រោយ​កោះ និង​ប្រទេស​ចំនួន​៦ បដិសេធ​មិន​អោយ​ចូល​ចត ក្រោម​ហេតុផល ខ្លាច​ចម្លង​មេរោគ Covid-19​។​

​ក្រោយ​ចូល​ចត​នៅ​កំពង់ផែ​ប្រទេស​កម្ពុជា​ច្រើន​ថ្ងៃ មុន​ចាកចេញ​ពី​កម្ពុជា ទាំង​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ច្រើនជាង ៤០​ប្រទេស និង​កង​នាវិក សរុប​ជាង ២,០០០​នាក់ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ត្រួតពិនិត្យ​សុខភាព មិន​មាន​រកឃើញ​អ្នកណាម្នាក់ នៅ​លើ​នាវា​នេះ មាន​ឆ្លង​មេរោគ​Covid-19​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.