ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​មាន​ករណី​ភ្លើង​ឆាបឆេះ​ព្រៃ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដោយ​មិន​ដឹង​មូលហេតុ​តែ​ត្រូវ​បាន​ពន្លត់​ទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ករណី​មាន​ភ្លើង​ឆាបឆេះ​ព្រៃ និង​ចំការ​របស់​ប្រជាពលរដ្ឋ ស្ថិត​ចំណុច​ភូមិសាស្ត្រ​ទឹកដី​ក្រុងកែប និង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បានធ្វើឱ្យ​ផលដំណាំ​របស់​អ្នកស្រុក​មួយ​ផ្នែក​ត្រូវ​រង​ការបំផ្លាញ​ដោយសារ​មាន​ភ្លើង​ឆេះ​រាលដាល​ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្ថិតក្នុង​តំបន់​ខាងលើ​បាន​រៀបរាប់​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​បង្ក​ប៉ះពាល់​ដល់​ផល​ដំណាំ​នេះ គឺ​មិន​ទាន់​ដឹង​ថា​ឆេះ​ដោយសារ​ការដុត​បំផ្លាញ​ឬ​ការ​បោះចោល​កន្ទុយបារី​នោះទេ ប៉ុន្តែ​ករណី​ខាង​លើ​ពុំ​បង្ក​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន​អ្នកស្រុក​ឬ​បង្ក​របួសស្នាម​ដល់​មនុស្ស សត្វ​ឡើយ ហើយ​ការឆេះ​យ៉ាង​ពេញបន្ទុក​នេះ​ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ជួយ​ពន្លត់​បាន​ទាន់ពេលវេលា​ផងដែរ​។​

​សូមជម្រាបថា ករណី​ភ្លើង​ឆាបឆេះ​ព្រៃ​នេះ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ និង​បន្ត​ឆាបឆេះ​រហូតដល់​យប់​នា​ថ្ងៃ​ដដែល​។ ក្នុង​ខណៈនោះ​ដែរ​គេ​ឃើញ​វត្តមាន​អាជ្ញាធរ​ខេត្ត​កែប លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​កែប លោក​ឧត្តមសេនីយ៍ត្រី​ស្នងការរង និង​អធិការ​នគរបាល​ក្រុង ស្រុក ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល រួមជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់ និង​ឡានទឹក​ចំនួន​៣​គ្រឿង​(​រថយន្ត​ស្នងការដ្ឋាន​១​គ្រឿង អធិការ​ក្រុងកែប ១​គ្រឿង និង​អធិការ​ស្រុក ១​គ្រឿង​) ដើម្បី​ចុះ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ក្នុង​ដីឡូត៍ និង​ឆេះ​ក្នុង​ចំការ​ចំនួន​៣​កន្លែង នៅក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ២​កន្លែង និង​នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ១​កន្លែង​។​ចំពោះ​ហេតុការណ៍​នេះ​កម្លាំង​នគរបាល​ក៏​បាន​ចុះ​អន្តរាគមន៍​ពន្លត់ និង​គ្រប់គ្រង​ស្ថាន​ការ​ពន្លត់​បាន​រលត់​ជា​ស្ថាពរ ដោយ​ប្រើ​ទឹក​អស់​ចំនួន​៧​ឡាន​

​ចំពោះ​ករណី​ឆេះ​ព្រៃ​ខាងលើនេះ បណ្តាលឱ្យ​ខូចខាត​ដំណាំ​ប្រជាពលរដ្ឋ​មួយចំនួន​រួមមាន​៖ ដើម​ស្វាយ​ចំនួន​១៥០​ដើម និង​ដើម​ម្រេច​ចំនួន​៨០​គុម្ព រួម​ទាំង​ដើម​ល្ហុង ចេក ស្វាយចន្ទី​មួយចំនួនទៀត តែ​មិន​បណ្តាល​ឱ្យ​រាលដាល​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.