ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

ឈ្មួញ​ដឹក​ឈើ​ឈ្មោះ ចាន់ កំពុង សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ យ៉ាង​គគ្រឹកគគ្រេង !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ ៖ សេចក្តីរាយការណ៍​បានឲ្យដឹងថា ឈ្មួញ​ឈើ ជើង​ខ្លាំង ដែល​កំពុង​ល្បីល្បាញ សព្វ​ថ្ងៃ​ក្នុង​ខេត្ត​ក្រចេះ ខាង​ដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ ដែល​មិន ញញើត​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុ​ជា នោះ ដែល​មានឈ្មោះ ចាន់ បច្ចុប្បន្ន​នេះ​គេ កំពុង​សម្រុក​ដឹកឈើ ចូលមក​ក្នុង​ស្រុក​ព្រែក ប្រសព្វ​ជា​រៀង​រាល់​យប់ នៅក្នុង​ទឹកដី​នៃ​ស្រុក ព្រែក​ប្រសព្វ ។​

​ប្រភព​បានឲ្យដឹងថា ឈ្មួញ​រូបនេះ​បានធ្វើ​សកម្មភាព​ដឹក​ជញ្ជួន ឈើ ចេញពី​តំបន់​ព្រៃ​ឡង់ ឆ្លងកាត់​ស្រុក​ព្រែ​ប្រសព្វ ហើយ​ឆ្ពោះ​ទៅកាន់​កំពង់ដរ តា​យី ឬ ហៅថា កំពង់ដរ ព្រែក​តា​ហ៊ុក (​ត្រើយម្ខាង​) ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ប្រភព​បន្តទៀតថា​ក្នុង​មួយ​យប់ៗ​មិន​ក្រោម ១០​ទៅ​១៥​ឡាន​ទេ ដោយ ពុំ​មាន​សម្ថ​កិច្ច​ជំនាញ​ណា​បង្ក្រាប និង ធ្វើ​អោយ​ឈ្មួញ​រូបនេះ ស្ទះ​ជំនួញ​ឈើ​របស់​គេ​ឡើយ​។​

​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​ស្រុក​ព្រែកប្រសព្វ ដែល​បាន​ឃើញ​ក្បួន​រថយន្ត​ដឹក​ឈើ​របស់ មេ​ឈ្មួញ​ឈ្មោះ ចាន់ ! មានការ​ហួសចិត្ត​ថា បើ​ប្រជាពលរដ្ឋ​វិញ ដឹកឈើ​បន្តិចបន្តួច​យកមក​ធ្វើ​ផ្ទះ​សំរាប់​ស្នាក់នូវ​នោះ ត្រូវ​ពួក​មន្ត្រី​មេព្រៃ​មន្ត្រី​បរិស្ថាន និយាយ រួម គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចាប់​ឃាត់ បញ្ជួន​យកទៅ ផា​ក​ពិនយ័ ជា​ប្រាក់ ឬ​ជំរិត​ទា​ប្រាក់ នៅ​និង​កន្លែង​ច្រើនៗ​ហួស​ពី​ការ​ស្មាន ចំណែក លោក ចាន់ ! ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​វិញ​គឺ មិន​មាន​ក្រុម​មន្ត្រី​ណា​ហ៊ាន​ក្អក​ឡើយ​។ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការ​សង្សយ័ថា នេះ​មក​ពី​មេ​ឈ្មួញ ឈ្មោះ ចាន់ ! ខាងលើនេះ មាន​ខ្នងបង្អែក​រឹងមាំ ឬ​មាន​អំណាច​ខ្លាំងខ្លា​ហើយ​មើល​ទៅ​ទើប​បាន​ជំនាញ​ទាំងនោះ ចាប់ពី​ថ្នាក់​មូល​រដ្ឋា​ន​រហូតដល់​ថ្នាក់​ខេត្ត ដែល​គ្រប់គ្រង​ដោយ​លោក វ៉ា ថន ! អភិបាល​ខេត្ត​ក្រចេះ នោះ​នៅតែ​មិនមាន​វិធានកា​រទ​ស្កាត់​ដ​ដែរ នេះ​ប្រហែលជា​គេ បាន​ត្រូវ​រូ​វ​គ្នា​ទទួលបាន​លាភសក្ការៈ​ផលប្រយោជន៍ ពី​ឈ្មួញ ជា​ប្រពន្ធ័ ផ្តូរ​ជា​ថ្នូរ​មិន​ធ្វើ​ការបង្ក្រាប់​ដើម្បី​ទុក​អោយ​មេ​ឈ្មួញ​រូបនេះ​បន្តសកម្មភាព​រៀងរាល់​យប់​ថ្ងៃ​។​

​ចំណែក​ករណី មេ​ឈ្មួញ​ដែល​កំពុង​តែ​បំផ្លិចបំផ្លាញ ព្រៃឈើ​ដោយ​ខុស​ច្បាប់​ខាងលើ​នេះ សំណូម ពរ ឯកឩត្តម នាយឩ​ត្ត​ម សេនី​យ៍ សៅ សុខា ! មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ឯកឩត្តម ជា​ប្រធាន​គណៈ កម្មា​ធិ​ការបង្ក្រាប​បទល្មើ​សធន់​ធាន់​ធម្មជាតិ​ទូទាំង​ប្រទេស សូម ឯកឩត្តម មេត្តា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​មេ​ឈ្មួញ​កំពុងតែ​សម្រុក​ដឹក​កើតឡើង​នៅក្នុង​ដែនដី​ស្រុក​ព្រែក​ប្រសព្វ​នេះ​ផង បើ​ពុំនោះ​ទ ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​និង​រង​ការវិនាស​ហិនហោច​ពី​សំណាក់ មេ​ឈ្មួញ​ឈ្មោះ ចាន់ ! នេះ​ជាក់​ជាពុំខាន​៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.