ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

​អភិបាល​ខេត្ត​ព្រះវិហារ អញ្ជើញ​ចុះ​ពិនិត្យ និង​បញ្ជា​ឲ្យ​សាងសង់​ស្ពាន​ស្តៅ ស្រុក​សង្គម​ថ្មី ដែល​រង​ដោយ​ឆេះ​ព្រៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះវិហារ ៖ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម​ប្រាក់ សុវណ្ណ​អភិបាល​ខេត្ត​ព្រះវិហារ អមដំណើរ​ដោយ​ឯកឧត្តម​គោ ស៊ុំ​ប៊ុន​សឿត​អភិបាលរង​ខេត្ត ឯកឧត្តម​ទែន សា​រុំ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​ឧត្តមសេនី​យ៍​ទោសួ​ស សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត លោក​សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ព្រមទាំង​អជ្ញាធរ​ស្រុក​សង្គម​ថ្មី​និង​ស្ថាបន័​ពាក់ពន្ធ័​នានា បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ដោយផ្ទាល់​ដល់​ទីតាំង​ស្ពាន​ស្ទឹង​ស្តៅ​ដែល​រង​ការឆេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​រាល​មក​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជា​ទៅ​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​ធ្វើ​ការសាងសង់​ស្ពាន​នេះ​ជា​បណ្តោះអាសន្ន​ឡើងវិញ​ចាប់ពី​ថ្ងៃនេះ​។
​បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​ពី​ឯកឧត្តម​អភិបាលខេត្ត ថ្ងៃនេះ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចាត់​ក្រុមការងារ​ចុះ​មក​សិក្សា​ដើម្បី​សាងសង់​ស្ពាន​នេះ​ឡើងវិញ ហើយ​ឈើ​ក៍​ត្រូវបាន​ដឹកជញ្ជូន​មក​កាន់​ទី​នេះ​ដែរ​។​

​សូមបញ្ជាក់​ថា ស្ពាន​ស្ទឹង​ស្តៅ​នេះ គឺជា​ស្ពាន​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ អជ្ញាធរ​ខេត្ត​ក៍​គ្រោង​និង​សាងសង់​ស្ពានដែក​បាឡេ​ក្នុង​ពេល​ឆាប់ៗ​នេះដែរ ។ ហើយ​ស្ពាន​ស្ទឹង​ស្តៅ​នេះ គឺជា​ស្ពាន​សហគម​របស់​ប្រជាពលរដ្ឋ មិនមែន​ជា​ស្ពាន​របស់​លោក​បេន ដេវីស​នោះទេ បើ​គិត​ពី​ស្ពាន​នេះ​ទៅ​ផ្ទះ​លោក​បេន​គឺមាន​ចំងាយ​ជាង​១០​គីឡូម៉ែត្រ​ឯណោះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.