ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ

អាជ្ញាធរ​ខេត្ត​ក្រចេះ ដែលមាន លោក​វ៉ា វន ជា​អភិបាលខេត្ត​កំពុងតែ​ទទួលរង​នូវ​ការរិះគន់​ថា មាន​ការធូរលុង​ក្នុងការ​ទប់ស្កាត់ការ​ដឹកជញ្ជូន​ឈើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្ដីរាយការណ៍​បានឲ្យដឹង​ថា​មាន​សមត្ថកិច្ច​ម្នាក់ ជាប់​សង្ស័យ បាន​យក​តួនាទី​ទៅ​រត់​ការ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡ​ង់ យ៉ាង​ពេញបន្ទុក ។ ការដឹកជញ្ជូន​ឈើ ចេញ​ភូមិសាស្ត្រ​ព្រៃ​ឡង់​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ដោយសារតែ អាជ្ញាធរ​ខេត្ត​ក្រចេះ​មានការ​បណ្តែតបណ្តោយ​ឲ្យ ឈ្មួញ​ដឹក​ជញ្ជូន​តាម​អំពើ​ចិត្ត​។

ក្នុងនោះ​ប្រភព​បាន​រាយការណ៍​ថា​មាន​ឈ្មោះ ចាន់ ដើរតួនាទី ប្រមូល​ឈ្មួញ​ទាំងអស់​ជា​អ្នក​រត់ការ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ផងដែរ​។​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ សកម្មភាព​របស់​ឈ្មួញ​គ្រោង​នឹង​ដឹក​ចេញ​យ៉ាងច្រើន​នេះ​បើ​តាម​សេចក្តីរាយការណ៍​ដែល​ទទួលបាន ។​

​បើតាម​សេចក្ដីរាយការណ៍​សកម្ម​ភាព​នៃ​ការដឹកជញ្ជូន​ឈើ​ក្នុង​មួយ​យប់ ចាប់ពី ៣០ ទៅ​៥០​ឡាន សាំ​យ៉ុង ចេញពី​ស្រុក​ព្រែក​ប្រសព្វ ដោយ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡ​ង់ ដោយ​ទំនង​មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ការពារ​ព្រៃ​ឡ​ង់ ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ឋ ដោយ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កែឆ្នៃ​ដឹក​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ​និង​នៅពេល​ខ្លះ​ដឹក​មក​ឆ្លង​ដរ​ភ្នំ​ពណ៌​កាឡី​និង​ខ្លះ​ទៀត​ជញ្ជូន​ឆ្លង​មក​រការ​ខ្មុរ ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មក​ដាក់​តាម​ដេប៉ូ​នានា​។​

​មជ្ឍដ្ឋាន​នានា​បាន​ធ្វើ​ការរិះគន់ លោក​លោក វ៉ា ថន​ចៅហ្វាយខេត្ត​ក្រចេះ ដែល​ត្រូវបាន​ឡើងកាន់តំណែង​ថ្មី ក្នុង​រយ​:​ពេល​២​ឆ្នាំ​មកនេះ​មិន​បាន​ឃើញ​ឆន្ទះ​ក្នុង​ការបង្ក្រាប​បទល្មើ​សព្រៃ​ឈើ​នោះ​ឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន​ឈើ​នៅ​ខេត្ត​ក្រចេះ​អង្គភាព​បណ្ដាញ​សារព័ត៌មាន​សៀមរាប​ប៉ុស្តិ៍​នៅ​មិនទាន់​ទទួល​បាន​ការបកស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ​នៅឡើយ​ទេ​នៅ​យប់​ថ្ងៃទី​២០​ខែ​កុម្ភៈ​នេះ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.