ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ

​ម្រេច​កំពត គឺ​ជា​ផលិតផល​ដែល​មាន​លក្ខណៈ​ពិសេស​ពោរពេញ​ទៅ​ដោយ​សារធាតុសរីរាង្គ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ម្រេច​កំពត គឺ​ជា​ផលិតផល​មួយ​ដែល​មាន​លក្ខណៈ​ពិសេស ពោរពេញ​ទៅ​ដោយ​សារធាតុសរីរាង្គ​ល្អៗ ហើយក៏​ជា​គ្រឿង​បន្ថែម​មានឱជារស​ឈ្ងុយឆ្ងាញ់ ដែល​ត្រូវ​ចាត់​ជា​គ្រឿង​បន្សំ​សម្រាប់​ផ្សំ​ជា​ម្ហូបអាហារ​នៅក្នុង​ផ្ទះ ឬ​ភោជនីយដ្ឋាន​នានា​ទូទាំង​ប្រទេស​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍ របស់លោក ហោ មុន្នី​រ័ត រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​ឱកាស​សម្ពោធ​បើក​ឱ្យ​ដំណើរការ​សារមន្ទីរ​ឧបករណ៍​កិន​ម្រេច នៅ La Plantation ក្នុង​ខេត្ត​កំពត ដោយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី លោក ភូ លិ អភិបាលរង​ខេត្ត​កំពត និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​លោក​រដ្ឋលេខាធិការ​បា​ន​គូសបញ្ជាក់​ទៀត​ថា ម្រេច​កំពត​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​មុខម្ហូប​ទូទៅ​ប្រចាំ​តំបន់ និង​ម្ហូប​ពិសេសៗ​របស់​ពលរដ្ឋ​កម្ពុជា ដូចជា ឆារ​ក្តែម ,​មឹក​បំពង​,​និង​បង្គា​ឆារ​ជាមួយ​ម្រេច​ខ្ចី ឬ​ឆារ​ឡុកឡាក់ ,​សាច់គោ​ជាមួយនឹង​ទឹក​ម្រេច​ដែល​មាន​បី​ប្រភេទ គឺ​៖ ម្រេច​ខ្មៅ ម្រេច​ស និង​ម្រេច​ក្រហម​។​

​ជាមួយនេះ លោក ហោ មុន្នី​រ័ត ក៏​បាន​លើកយក​ពី​ប្រវត្តិសាស្ត្រ ដើម្បី​ឱ្យ​យើង​ស្វែងយល់​ពី​ការប្រើប្រាស់ ឧបករណ៍​កិន​ម្រេច​ផ្សេងៗ​គ្នា នៅ​ជុំវិញ​ពិភពលោក ថ្វីបើ​វា​ជា​ឧបករណ៍​ដែល​មាន​ភាព​ពិសេស​ប្លែក​គ្នា​ក៏ដោយ ប៉ុន្តែ​ឧបករណ៍​កិន​ម្រេច​ទាំងនោះ​សុទ្ធតែ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងសំខាន់ សម្រាប់​បម្រើ​សេចក្តីត្រូវការ​ដល់​អ្នក​ប្រើប្រាស់​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​។​

​សូមជម្រាបថា​៖ បើ​តាម​ការលើកឡើងរ​បស់ លោក ភូ លិ អភិបាលរង​ខេត្ត​កំពត បានឱ្យដឹងថា ខេត្ត​កំពត​ជា​ខេត្ត​មួយ​មាន​សក្តានុពល​ប្រកបដោយ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​សេដ្ឋកិច្ច ទាំង​វិស័យ​ទេសចរណ៍ ពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម ដោយ​ខេត្ត​កំពត​មាន​រោងចក្រ​ផលិត​សុីម៉ងត៍​ចំនួន​៤ ដែល​កំពុង​ដំណើរការ​ផលិត​សុីម៉ងត៍​រាប់​លានតោ​ន​ក្នុង​មួយ​ឆ្នាំៗ មាន​ដំណាំ​ម្រេច​ដែល​មាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ និង​ជា​ទំនិញ​ម្ចាស់​ភូមិសាស្ត្រ​(GI) មាន​ស្រែអំបិល​រាប់ពាន់​ហិកតា ពិសេស​យើង​មាន​ផលិតផល​ថ្មី​មួយទៀត​គឺ​ផលិតផល​ផ្កា​អំបិល ហើយ​ផល​នេសាទ​សមុទ្រ​ក៏​ជា​ផលិតផល​មាន​សក្តានុពល​របស់​ខេត្ត​យ៉ាង​សំខាន់​ផង​ដែរ​។​លើសពី​នេះ​ខេត្ត​កំពត​ក៏​មាន​ផ្លែ​ទុរេន ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ហើយ​ភោគផល​កសិកម្ម​ដូចជា ដូង ស្វាយ ស្រូវ ក៏​មាន​ច្រើន​អនេក​ផងដែរ​។​

​ជាងនេះទៅទៀត​ខេត្តកំពត ក៏​ជា​ខេត្ត​មួយ​សំបូរ​ទៅ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទេសចរណ៍ មាន​ទេសភាព​យ៉ាង​ស្រស់ត្រកាល ដែល​អាច​ទាក់ទាញ​អ្នកទេសចរ​មក​សម្រាក ល​ម្ហែ កម្សាន្ត ដ៏​ច្រើន​លើសលប់ ធ្វើឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.