ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ

​លោក ហ៊ុន ម៉ា​នី លើកទឹកចិត្ត​និស្សិត​តាមដាន​ដំណើរ​ប្រព្រឹត្តិ​ទៅ នៃ​កិច្ចប្រជុំ​កំពូល​អាស៉ី​អឺរ៉ុប (ASEM) និង​បន្ត​ធ្វើ​អំពើ​ល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ លោក ហ៊ុន ម៉ា​នី បាន​លើកយក​ប្រធានបទ​ពីរ​ចំណុច ថ្លែង​ក្នុង​កម្មវិធី​បើក «​ពិធី​សប្បុរសធម៌ លើក​ទី​១១» ដោយ​ក្នុង​នោះ លោក​បាន​ជំរុញ​ឲ្យ​និស្សិត​ទាំងអស់​តាមដាន​ដំណើរការ នៃ​កិច្ចប្រជុំ​កំពូល​អាស៉ី​អឺរ៉ុប (ASEM) ឆ្នាំ​២០២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​បន្ត​រួម​គ្នា​សាង​អំពើ​ល្អ​។​

​លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ផ្សាភ្ជាប់​លើ​សំដី​នេះ​ថា ឆ្នាំ​២០២០ របស់​កម្ពុជា​ពិតជា​មាន​សារសំខាន់ ដោយ​កម្ពុជា​ទទួលបាន​ការទុកចិត្ត​ជាច្រើន ជាពិសេស​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ASEM ដែលមាន​៥១​ប្រទេស លើ​ពិភពលោក​នឹង​មក​ចូលរួម​។ នេះ​ជា​កិច្ចប្រជុំ​កំពូល​ធំ ក្នុងចំណោម​កិច្ចប្រជុំ​កំពូល​ធំៗ លើ​ពិភពលោក​។​

​លោក​បាន​រំលេច​ផងដែរ​ថា បើ​កម្ពុជា​មិន​មាន​សមត្ថភាព និង​សុវត្ថិភាព គ្រប់គ្រាន់​ទេ​នោះ ប្រាកដ​ណាស់​ថា នឹង​មិន​មាន​ការ​រៀប​ចំ​កិច្ចប្រជុំ​អន្តរជាតិ​ខ្នាត​ធំ បែបនេះ​នៅ​កម្ពុជា ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​មក​ចូលរួម ក៏​នឹង​មិន​មក​ចូលរួម​នោះដែរ​។ លោក​ថា កម្ពុជា​ពី​មុន​ដែល​ធ្លាប់តែ​ត្រូវបាន​គេបោះបង់​ចោល និង​មិន​ទទួលស្គាល់ ពេលនេះ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ ស្មើរ​មុខស្មើ​រមាត់ និង​ក្លាយជា​ប្រធាន ក៏​ដូច​ជា​ម្ចាស់ផ្ទះ​វេទិកា​អន្តរជាតិ​ជាច្រើន​។​

​គួរ​ជម្រាប​ថា ពិធី​សប្បុរសធម៌ លើក​ទី​១១ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​មិញ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួនណា​រុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​កណ្តាល​កាកបាទក្រហមកម្ពុជា សាកលវិទ្យាធិការ សាស្ត្រាចារ្យ និស្សិត និង​បណ្តា​ក្រុមហ៊ុន ស្ថាប័ន​ឧបត្ថម​គាំទ្រ ជាច្រើន​ទៀត​។​

​ក្នុងឱកាស​នោះ លោក ហ៊ុន ម៉ា​នី ក៏បាន​លើកឡើង​នូវ​ចំណុច​ទី​២ ដោយ​លោក​បាន​លើកទឹកចិត្ត​ឲ្យ​ប្អូនៗ បន្ត​កិច្ច​ការងារ​សប្បុរសធម៌​ទាំងនេះ ព្រោះ​នេះ​ឱកាស​អប់រំ ផ្នត់គំនិត ចូលរួម​ជា​ដំណោះស្រាយ​ក្នុង​សង្គម ជា​ការអប់រំ​ចិត្តគំនិត​ឲ្យ​ចេះ​ខ្វល់ យកចិត្តទុកដាក់​ក្នុង​កិច្ចការ​សប្បុរសធម៌​បណ្តុះ​ភាពជា អ្នកដឹកនាំ​ធ្វើ​ផង បណ្តុះ​ស្មារតី​ការងារ​ជា​ក្រុម​ផង និង​អាច​ឈាន​ដល់​ការចែករំលែក​ដល់​អ្នក​ដទៃ​ផង​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​បន្ថែមថា រូបភាព នៃ​ការចូលរួម​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន សណ្តាន​ចិត្ត នៃ​ការចែករំលែក និង​ការ​ខ្វល់ខ្វាយ​ពី​គ្នា ទៅវិញទៅមក​នេះ គឺជា​និមិត្តរូប​នៃ​ការកសាង​អំពើ​ល្អ និង​ជា​គម្រូ​ដល់​អ្នក​ដទៃ​ទៀត​។ លោក​បន្ដថា ស្មារតី​នៃ​ការ​ការលះបង់ និង​ការ​ខ្វល់ខ្វាយ​នេះ ហើយ​ធ្វើឲ្យ​យើង​ម្នាក់ៗ ក្លាយ​ជា​វីរជន​ពិតប្រាកដ​។ ដំណាក់កាល​ដែល​ប្រទេស​មាន​សុខសន្តិភាព មាន Hero ចេញ​មក​ច្រើនណាស់ តែ​ពេល​ប្រទេស​មាន​ការលំបាក Hero ពិតប្រាកដ​នឹង​បង្ហាញខ្លួន​។​

​សូម​ជម្រាប​ផងដែរ​ថា ពិធី​សប្បុរសធម៌ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ឡើង​១១ លើក​មក​ហើយ ដែល​ការរៀបចំ​ជា​រៀងរាល់ឆ្នាំ គឹ​សុទ្ធតែ​ចេញពី គំនិត​ច្នៃប្រឌិត និង​ការដឹកនាំ​របស់​និស្សិត នៃ​សាកលវិទ្យាល័យ​ផ្ទាល់ ក្នុង​គោលបំណង កៀរគរ​ថវិកា​ដើម្បី​ជួយ​អ្នក​ខ្វះខាត និង​ដើម្បី​ជា​វេទិកា​សម្រាប់​និស្សិត​ក្នុង​ការបង្ហាញ និង​ហ្វឹកហាត់​ពី​សមត្ថភាព​ដឹកនាំ ក៏ដូចជា​ការអនុវត្ត​កិច្ចការ​ការងារ​ជា​ក្រុម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.