ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ

​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​ ​ការធ្លាក់ចុះ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​កុម្ភៈ ដោយសារ​មាន​កត្តា​ពីរ ៖​កត្តា​ទីមួយ​នៅ​ខែ​មករា មាន​អ្នក​ស្រវឹង​ច្រើន ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ តែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ទើប​ជា​បញ្ហា​ពិតប្រាកដ​។ លោក​ស្នើឲ្យ​យកចិត្តទុកដាក់​លើ​ការដោះស្រាយ​វិធានការ​នៅពេល​ខាងមុខ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​មហាផ្ទៃ​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ទើប​ជា​ការចាំបាច់​បំផុត ដោយ​ត្រូវ​ដាក់ចេញ​នូវ​វិធានការ​នានា ធ្វើយ៉ាងណា​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់តែ​ទូលំទូលាយ​ទូ​រ​ទាំងប្រទស សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យបាន​ជា​អតិបរមា​។ ហើយ​ចំពោះ​ការអនុវត្ត​វិធានការ​ច្បាប់​ត្រូវ​តឹងរ៉ឹង​បំផុត​នៅ​គ្រប់​ទី​កន្លែង​ដោយ​គ្មាន​ការយោគយល់​អ្វី​ទាំងអស់​ចំពោះ​ជន​ណា​ល្មើស​ច្បាប់​ចរាច​រណ៍ ឧទាហរណ៍ ម្ចាស់​បើកបរ​មាន​ប័ណ្ណបើកបរ បើ​អ្នកបើកបរ​ប្រព្រឹត្ត​ខុសច្បាប់​មួយដង ត្រូវ​កិប​ប័ណ្ណបើកបរ​មួយ បើ​ប្រព្រឹត្ត​ខុស​លើក​ទី​២ ត្រូវ​កិប​ម្តងទៀត បើ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ខុស​ជា​លើក​ទី​៣ ត្រូវ​ផា​ពិន័យ​ធ្ងន់​តែម្តង គឺ​ដកសិទ្ធិ​មិន​ឲ្យ​បើកបរ​ក្នុង​រយៈពេល ១​ឆ្នាំ ទៅ​២​ឆ្នាំ នេះ​ជា​វិធានការ​មួយ​មិន​ត្រឹមតែ​ដាក់ទណ្ឌកម្ម​ទៅលើ​អ្នកបើកបរ​បាន​ប្រព្រឹត្ត​នូវ​កំហុស​ធ្ងន់ធ្ងរ​នោះ​ទេ ផ្ទុយទៅវិញ​គឺជា​ការពារ​អាយុជីវិត​របស់​ពួកគេ​។ នេះ​ជា​វិធាន​មួយ​ដែល​ល្អ​ប្រសើរ ត្រូវដាក់​អោយ​អនុវត្ត​តែ​ម្តង​ដោយ​ប្រកាន់​ភ្ជាប់​អោយបាន​តឹងរ៉ឹង​បំផុត ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដោយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កម្រិត​ទាប​បំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.