ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

សម្តេច​សខេង​៖​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែងថា​ក្រសួង​បាន​ប្រឹងប្រែង​សង់​ពន្ធនាគារ​បន្ថែម​ដែរ​។ ក៏ប៉ុន្តែ​សង់​មិន​ទាន់​នោះ​ទេ​ដោយសារ​ជនសង្ស័យ​ទាក់ទង​ទៅនឹង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់​ក្នុង​មួយថ្ងៃៗ​រាប់សិប​នាក់​។

​សម្តេច​ស ខេង​បញ្ជាក់ថា​ក្រសួង​មហាផ្ទៃ​បាន​សាងសង់​និង​ជួសជុល​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​បាន​យ៉ាងច្រើន​តែ​នៅតែ​មិន​គ្រប់គ្រាន់​។ ប្រឈម​នឹង​បញ្ហា​នេះ សម្តេច​ឲ្យដឹងថា ក្រសួង​កំពុង​រិះរក​វិធី​សាស្ត្រ​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ការ​កក​ណែន​អ្នកទោស នៅក្នុង​ពន្ធនាគារ​ដូចជា​ការលើកលែងទោស​ទណ្ឌិត​ដែល​មិនមែន​គ្រឿងញៀន​បន្ទាប់ពី​ការកាត់ទោស​ហើយ​៕
​ដោយ ៖ សហការី​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.