ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

​សមត្ថកិច្ច​ខេត្ត​កំពត កោះហៅ​អ្នកកាសែត​២​អង្គភាព​មក​សាកសួរ តាម​បណ្តឹង​របស់ លោក គឹម សោភ័ណ ជុំវិញ​ការ Live ព័ត៌មាន​ទាក់ទិន​នឹង​ការចាក់ដី​លុប​ប្រឡាយ​សាធារណៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អ្នកសារព័ត៌មាន​ប្រចាំ​ខេត្ត​កំពត​២​អង្គភាព ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កោះហៅ​មក​ស្រាយ​បំភ្លឺ​ជុំវិញ​ការថត Live ព័ត៌មាន​លើ​ករណី​ចាក់ដី​លុប​ប្រឡាយ និង​ការបិទ​បង្ខាំង​ផ្លូវ​សាធារណៈ ស្ថិតក្នុង​ភូមិ​កំពង់​គ្រែ​ង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ការកោះហៅ​បែប​តក់ក្រហល់​នេះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ ខណៈ​មាន​បណ្តឹង​របស់​ឈ្មោះ គឹម សោភ័ណ ជា​មន្ត្រី​ប៉ូលិស​ក្នុង​ខេត្ត​កំពត​។​

​ជុំវិញ​ករណី​ខាងលើ បើ​តាម​មជ្ឈដ្ឋាន​ទូទៅ​បាន​លួច​ទម្លាយ​ថា រឿងរ៉ាវ​ដែល​ឈាន​ទៅ​ប្តឹង​អ្នកកាសែត​នេះ ដើមចម​ដំបូង​គឺ​ផ្តើមឡើង​ពី​រឿង​ទំនាស់​ដីធ្លី ដោយសារ​ឈ្មោះ គឹម សោភ័ណ ជា​មន្ត្រី​នគរបាល​ពាក់​សក្តិ​៤ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ចាក់ដី​រំលោភ​ចូលក្នុង​ប្រឡាយ​និង​ធ្វើ​របង​បិទ​ផ្លូវ​សាធារណៈ ហើយ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​។​

​មជ្ឈដ្ឋាន​ដដែល​បាន​បង្ហើប​ទៀតថា ក្រោយពី​បាន​ចាក់​ដី​និង​ធ្វើ​របង​រួចហើយ លោក គឹម សោភ័ណ បាន​បិទផ្លូវ​មិន​ឱ្យ​អ្នកភូមិ​ឆ្លងកាត់​ឡើយ ទើប​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​មាន​ប្រតិកម្ម ហើយ​ហៅ​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ឱ្យជួយ​ផ្សព្វផ្សាយ ដោយ​អង្គភាព​ខ្លះ​ថត Live ជា​វិដេអូ​តាម​បណ្តាញ​សង្គម​Facebook អង្គភាព​ខ្លះ​ផ្សព្វផ្សាយ​តាម​គេហទំព័រ ទើប​លោក គឹម សោភ័ណ ខឹងសម្បារ ហើយ​ប្តឹង​អ្នកកាសែត​តែ​ម្តង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដូចខាងលើ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ កម្ពុជា​ថ្មី​មិន​អាច​សុំ​ការពន្យល់​ណាមួយ​ពី​លោក គឹម សោភ័ណ ជា​មន្ត្រី​ប៉ូលិស​សក្តិ​៤​បានទេ​។​ចំពោះ​អ្នកសារព័ត៌មាន​ក្រោយពី​សាកសួរ​សមត្ថកិច្ច​បាន​អនុញ្ញាតិ​ឱ្យ​វិល​ត្រឡប់​មក​វិញ​ហើយ​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​ស្រុក​ទឹកឈូ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​ដី​ទំនាស់​ខាងលើ​ដើម្បី​រក​ដំណោះស្រាយ​តាម​នីតិវិធី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.