ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក ជាវ តា​យ ដឹកនាំ​ប្រជុំ ស្ដី​ពី​ការពិភាក្សា​ផ្ដល់យោបល់ ក្នុង​ការរៀបចំ​យន្តការ​ថ្មី​ពាក់ព័ន្ធ​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដោយ​អនុវត្តន៍​តាម​អនុក្រិត្យ​លេខ​១១៣ អ​.​ន​.​ក្រ ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ ២០១៥ របស់​រាជរដ្ឋាភិបាល ស្ដីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ក៏ដូចជា​ការពង្រឹង​នៃ​ការប្រមូល​សំរាម នៅក្នុង​ក្រុង​កំពត​ឱ្យមាន​ប្រសិទ្ធភាព ប្រកបដោយ​និរន្តរភាព​បន្ថែម​ទៀត​នោះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ខែកុម្ភៈ ឆ្នាំ​២០២០ នា​សាលប្រជុំ​សាលាខេត្ត លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ដែល​មាន​ការចូលរួម​ពី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត អភិបាលស្រុក​ទឹកឈូ និង អភិបាលក្រុង​កំពត ព្រម​ទាំង​ចៅ​សង្កាត់​និង​មេឃុំ​មួយចំនួន​នៃ​ស្រុក​ទឹកឈូ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​សាលាខេត្ត​មួយចំនួនទៀត​ស្ដីពី​ការងារ​រួម​ពិភាក្សា​ផ្ដល់​យោបល់​លើ​គម្រោង យន្តការ​ថ្មី​នៃ​ការប្រមូល​សំរាម​ក្នុង​ក្រុង​កំពត​។​

​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ដាក់ចេញ​នូវ​របៀបវារៈ​លើ​គម្រោង​យន្តការ​ថ្មី​ចំនួន​២​សម្រាប់​ឱ្យ​សមាជិក​អង្គប្រជុំ​ចូលរួម ពិភាក្សា​ផ្ដល់យោបល់ ពិសេស​គឺ​សម្រាប់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និ​មួយៗ​ជ្រើសរើស​ក្នុង​គោលដៅ​នៃ​ការប្រមូល​សំរាម​នៅក្នុង​ក្រុង​កំពត ក៏​ដូចជា​ឃុំ​មួយចំនួន​ជាប់ ក្រុង​កំពត​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុងនោះ​រួមមាន​គឺ​៖

​ទី​១-​យន្តការ ដាក់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជា​អ្នក​ប្រមូល​សំរាម​តាម​លំនៅដ្ឋាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផ្ទាល់ និង ដឹកជញ្ជូន​ចាក់​នៅ​ទីលាន សំរាម​ដោយ​ទូទាត់​ថវិកា​តាមរយៈ​រដ្ឋ (​គិត​ជា​តោន​នៃ​សំរាម ប្រមូលបាន​)​។​
​ទី ២-​យន្តការ ប្រគល់​ដាក់​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង ដឹកជញ្ជូន​ដោយផ្ទាល់ ទៅ​ចាក់​នៅ​ទីលាន​សំរាម ដោយ​ទូទាត់​ថវិកា​តាមរយៈ​រដ្ឋ (​គិត​ជា​តោន​នៃ​សំរាម ប្រមូលបាន​)​។​

​ក្នុង​កិច្ចប្រជុំ​នេះ​សមាជិក​ទាំងអស់​ក៏​បាន​ឯកភាពគ្នា​រើស​យក​យន្តការ​ទី​២ ជា​មតិ​យោបល់​ឯកច្ឆន្ទ ពោល​គឺ​ការប្រគល់​ដាក់​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង ដឹកជញ្ជូន​ដោយផ្ទាល់ និង​ទៅ​ចាក់​នៅ​ទីលាន​សំរាម ដោយ​ទូទាត់​ថវិកា​តាមរយៈ​រដ្ឋ (​គិត​ជា​តោន​នៃ​សំរាម ប្រមូលបាន​)​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា រយៈពេល​កន្លង​ទៅ​បញ្ហា​សំរាម​នៅ​ក្នុង​ក្រុង​កំពត​ក៏​ដូចជា​ឃុំ​មួយចំនួន នៃ​ស្រុក​ទឹកឈូ​ជាប់​ក្រុង​កំពត យើង​សង្កេតឃើញថា​មាន​ការយកចិត្តទុកដាក់​បាន​ល្អ​ប្រសើរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ប្រជាព​រដ្ឋ​។ ក៏ប៉ុន្តែ ទោះបី​យ៉ាងនេះ​ក្ដី ក៏​នៅ​មិនទាន់​បាន​ឆ្លើយតប​មាន​ប្រសិទ្ធភាព​នៅឡើយ ដោយ​សង្កេតឃើញ​នៅ​មាន​កម្រិត ដែល​ធ្វើឱ្យ​ការគ្រប់គ្រង​ក៏​ដូចជា​ការប្រមូល​សំរាម​នៅក្នុង​ក្រុង​កំពត​មាន​ការយឺតយ៉ាវ​និង​មាន​ចោល​សំរាម​តាម​ដងផ្លូវ​ជាយក្រុង​កំពត​ធ្វើឱ្យ​អាជ្ញាធរ​មាន​ការពិបាក​ក្នុង​ការគ្រប់គ្រង​បញ្ហា​សំរាម​នេះ​។

​ដូច្នេះ​ដើម្បី​ជា​ការឆ្លើយតប ទៅ​និង​ការជំរុញ​របស់​ក្រសួង​បរិស្ថាន​ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​កំពត កិច្ចប្រជុំ​ពេលនេះ គឺជា​កិច្ចប្រជុំ​លើក​ដំបូង​ដើម្បី​ដាក់​យន្តការ​ថ្មី សម្រាប់​អនុវត្ត​នៅពេល​ខាងមុខ​នេះ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការប្រមូល​សំរាម​នៅក្នុង​ក្រុង​កំពត​ក៏ដូចជា​នៅ​ឃុំ​មួយចំនួន នៃ​ស្រុក​ទឹកឈូ​ដែល​ជាប់​នឹង​ក្រុង​កំពត ទទួលបាន​លទ្ធផល​ល្អ ដោយ​បញ្ជៀ​ស​ការកកស្ទះ​សំរាម​ឬ​ការប្រមូល​យឺតយ៉ាវ​ដូច​មុន​ទៀត​។

​លោក​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ និង​ជំរុញ​ឱ្យ មន្ទីរជំនាញ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅពេល​យន្តការ​ថ្មី​ចាប់ផ្ដើម​អនុវត្ត​នៅពេល​ខាងមុខ​នេះ​ត្រូវ​បង្កើន​កិច្ច​សហការ​ឲ្យបាន​ល្អ រវាង​ក្រុមហ៊ុន​និង​អាជ្ញាធរ​ធ្វើយ៉ាងណា​ការប្រមូល​សំរាម​ឱ្យអស់​ពី​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​និង​បញ្ចៀស​ការ​ចោល​សំរាម​ពាសវាល​ពាសកាល តាម​ដងផ្លូវ​ឬ​សួន សាធារណៈ​នៅក្នុង​ក្រុង​កំពត​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.