ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ម្ស​ល​មិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​ដល់​បណ្ដាល​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ម៉ូតូ​ដឹក​សំរាម ១​គ្រឿង​ទៀត ជូន​ទៅឲ្យ​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី ដោយ​សរុប​ទាំង ១០៦​គ្រឿង​។​

​អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ ក្នុង​ពិធី​ប្រគល់​ម៉ូតូ​កង់​បី​ដឹក​សម្រាម​បែប​ទំនើប បានបញ្ជាក់​ថា ម៉ូតូ​ដែល​ប្រគល់ជូន​មាន​ចំនួន ២៨​គ្រឿង ហើយ​នេះ​ជា​លើក​ទី​៣​ហើយ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ម៉ូតូ​ប្រភេទ​នេះ​ទៅឲ្យ​បណ្ដា​សង្កាត់​មួយចំនួន ១០៥​នៅក្នុង​រាជធានី​ភ្នំពេញ ហើយក៏​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​
​ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​មួយ​កម្រិត​ថែមទៀត​។​

​គួរបញ្ជាក់​ថា ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ និង​សោភ័ណ្ឌភាព​ទីក្រុង ពិសេស​ដើម្បី​ចូលរួម​ប្រមូល​សំរាម​ក្នុង​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ចំនួន ៣​លើក​មក​ហើយ ក្នុង​លើក​ទី​១ កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ប្រភេទ​ទំនើប​នេះ ជូន​ដល់​ចំនួន​៤ គឺ​ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌដូនពេញ​, ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង​។​

​លើក​ទី​២ នៅ​ល្ងាច​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក ឃួ​ង ស្រេង បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​នេះ​ជូន ខណ្ឌ​ច្បារអំពៅ ចំនួន​៦​គ្រឿង​, ខណ្ឌ​ពោធ​សែន​ជ័យ ចំនួន ៧​គ្រឿង​, ខណ្ឌមានជ័យ​ចំនួន ៧​គ្រឿង ខណ្ឌ​ទួលគោក ចំនួន ១០​គ្រឿង​, ខណ្ឌ​៧​មករា ចំនួន ៣​គ្រឿង​, ខណ្ឌ​សែន​សុខ ចំនួន ៦​គ្រឿង និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី ចំនួន ១​គ្រឿង និង​លើក​ទី​៣​នេះ​លោក កើត ឆែ បាន​ប្រគល់​ម៉ូតូ ដឹក​សំរាម​នេះ​បង្គ្រប់​ចំនួន ២៨​គ្រឿង​ទៀត ទៅ​សង្កាត់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​លើក​ទីបញ្ចប់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.