ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

លោក​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ស្ថានភាព​ធ្វើ​ផ្លួវលំ តាម​សំណើ​ប្រជាពលរដ្ឋ​

លោក​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ស្ថានភាព​ធ្វើ​ផ្លួវលំ តាម​សំណើ​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ធ្វើ​ផ្លួវលំ​មួយ​ខ្សែ​មាន​ប្រវែង ៥៥០​ម៉ែត្រ  ដែល​ជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​វេទិកា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៨ ខែវិចិ្ឆកា ឆ្នាំ​២០១៤  ។ ការចុះ​ពិនិត្យមើល​ស្ថានភាព​ធ្វើ​ផ្លួវលំ​នេះ​រួម​ដំណើរ​ដោយ លោក​ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត លោក​មេភូមិ លោក​ចៅសង្កាត់​ទូល​ល្វា ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ​ខេត្ត​ជាច្រើន​នាក់ ។ ផ្លួវ​មួយ​ខ្សែ​នេះ​ស្ថិតក្នុង​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុង​-​ខេត្ត​ប៉ៃលិន ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖ ដោយសារ​ផ្លួវ​មួយខ្សែ​ខាងលើនេះ ជា​ផ្លួវ​ចាស់​តាំងពី​យូរយារ​ណាស់​មកហើយ ទើប​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុង​វេទិកា​សាស​ធា​រណៈ​ថ្នាក់ជាតិ ពួកគាត់​បាន​លើក​សំណើរ​ជួន​ឯកឧត្តម​គណៈអធិបតី មេត្តា​ជួយ​ធ្វើ​ផ្លួវ​មួយ​ខ្សែ​នេះ ព្រោះ​វា​មាន​សារសំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ​របស់​ពួកគាត់ ហើយ​ផ្លួវ​នេះដែរ ជា​ផ្លួវត​ភ្ជាប់​មក​ផ្លួវជាតិលេខ​៥៧ ផងដែរ ។ ប្រភព​បន្តថា​៖ ហើយ​នៅ​ថ្ងៃនេះ​ពួកគាត់​មាន​ការពេញចិត្ត​យ៉ាងខ្លាំង ដែល​អាជ្ញាធរ​ខេត្ត ពិសេស​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​ធ្វើ​ផ្លួវលំ​នេះតាម​សំណូមព​ររបស់​ពួកគាត់ ធ្វើឲ្យ​ពួកគាត់ ស្រួល​ក្នុង​ធ្វើដំណើរ​ទៅ​មក ពិសេស​ការដឹក​កសិផល​ផ្សេងៗ ហើយ​ពួកគាត់​បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ពិសេស​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់​រាល់​ការលំបាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។​

​លោក សំ ភួង ចៅសង្កាត់​ទូល​ល្វា បានឲ្យដឹងថា​៖ ផ្លួវ​នេះ​មាន​ប្រវែង​៥៥០​ម៉ែត្រ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ឆ្លងកាត់ គឺ​ភូមិ​ចំកា​រកា​ហេ្វ និង​ភូមិ​ទូល​ល្វា ក្នុង​សង្កាត់​ទូល​ល្វា​។ ហើយ​ផ្លួវ​មួយ​ខ្សែ​នេះ មាន​ទទឹង​១២​ម៉ែត្រ ដែល​ជា​ផ្លួវ​ចាស់ វា​សំខាន់​ណាស់​សំរាប់​ការធ្វើដំណើរ និង​ដឹក​កសិផល  ណាមួយ​ជា​ផ្លួវភ្ជាប់​ផ្លួវជាតិលេខ​៥៧​ទៀតផង ។​

​ឯកឧត្តម កើត សុធា បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹងថា​៖ ឥឡូវ​នេះ​អាជ្ញាធរ​ខេត្ត ពិសេស​មន្ទីរ​សាធារណៈការ​ខេត្ត បាន​ធ្វើ​ការដោះស្រាយ តាម​ការសន្យា ដែល​បងប្អួន​បាន​ស្នើរសុំ​ហើយ ដូច្នេះ សូម​បងប្អួន​មេត្តា​ជួយ​ថែរក្សា​ផ្លួវ​នេះ ឲ្យ​គង់​វង្សស្ថិត​ថេរ ហើយ​ផ្លួវ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ដឹក​ទំនិញ​កសិផល​ផ្សេងៗ ណា​មួយ​ផ្លួវ​នេះ​ជា​ផ្លួវត​ភ្ជាប់​ផ្លួវ​ជាតិ​លេខ​៥៧​ទៀត ដូចនេះ​ហើយ​យើង​ត្រួវ​ថែរក្សា​វា​ឲ្យបាន​ល្អ ៕

2014_12_11b (2) g8 (5)

Filed in: ស្នាដៃ​ និង អភិវឌ្ឍន៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.