ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​១០០​ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​តា​ដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​១០០​ធុង​ដែល​ជា​ជំនួយ​របស់​សប្បុរសជន ប្រទេស​សាំង​ហ្គា​ពួ​រ ផ្ដល់​តាមរយៈ​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១០ ខែ កុម្ភៈ​ឆ្នាំ ២០២០ ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ក្នុង​ភូមិ​តា​ដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ក្រុង​សង្កាត់​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោក ម៉ាត់ សេត និង លោក សោម ចិន​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ​ប្រជាពលរដ្ឋ អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នេះ​ដែល​តែងតែ​សហការ​គាំទ្រ​ដល់​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​ពិសេស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ទទួលបាន​លទ្ធផល​ល្អ ជោគជ័យ​គ្រប់​អាណត្តិ​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។

​ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រ​ទាំង​ពីរ​ក៏បាន សំដែង​ការកោតសរសើរ ចំពោះ​កាយវិការ​សប្បុរសធម៌​ដ៏​ប្រពៃ​របស់​ម្ចាស់​ជំនួយ​រួម​នឹង​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ខេត្ត​កំពត ដែល​បាន​សហការ​គ្នា​នាំយក​នូវ​ធុង​ចម្រោះ​ទឹកស្អាត​មក​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ ដោយ​បាន​ចាត់ទុក​សកម្មភាព​ទាំងនេះ​គឺជា​ការរួមចំណែក​ជាមួ​យ​រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ មូលដ្ឋាន ដែល​តែងតែ​យកចិត្តទុកដាក់​នូវ​សុខមាលភាព​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​ក្នុងនោះដែរ​អ្នកតំណាងរាស្ត្រ គឺ​លោក​សោម ចិន ក៏បាន​លើកឡើង​ដែរ​ថា បច្ចុប្បន្ន​ប្រទេស​ជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ម្លប់​នៃ​សុខសន្តិភាព​ពេញលេញ​លើ ដោយ​បាន​អនុវត្ត នូវ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​។ ដោយ​ផ្ដើម​ចេញ​ពី​សមិទ្ធផល​នៃ​សន្តិភាព​នេះហើយ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​ហើយ​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​អាទិភាព​សំខាន់ៗ​ក្នុងចំណោម​យុទ្ធសាស្ត្រ​អាទិភាព​ផ្សេងៗ ដែល​ក្នុងនោះ​វិស័យ​អនាម័យ​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជនបទ​ផងដែរ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ផ្ដោត​ការយកចិត្តទុកដាក់​ជាសំខាន់​។​

​លោក សោម ចិន ក៏​បាន​ចាត់ទុក​ការ​នាំនូវ​សម្ភារៈ​ធុង​ចម្រោះ​ទឹកស្អាត​ដែល​ជា​របស់​សប្បុរសជន​នាពេលនេះ​គឺជា​កាយវិការ​ប្រពៃ​ក្នុង​កិច្ចការ​សង្គម​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​នូវ​សុខភាព​អនាម័យ​ជនបទ​ក្នុង​គោលដៅ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា អំណោយ​ធុង​ចម្រោះ​ទឹកស្អាត​អំណោយ​សប្បុរសធម៌​របស់​ប្រទេ​សសាំង​ហ្គា​ពួរ​នាពេលនេះ​គឺជា​លើក​ទី​៩​ហើយ ដែល​មាន​ធុង​សារុប​ចំនួន​១៣០០​ធុង​ដោយ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៣០០​គ្រួសារ​ក្នុង​ឃុំ​និង​សង្កាត់​មួយចំនួន​នៃ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​ខេត្ត​កំពត និង​ឃុំ​មួយចំនួន​ទៀត​ក្នុង​ខេត្ត​កែប​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.